✨ គំនិតល្អៗពីជីវិត
👉 កុំទៅក្ដៅក្រហាយជំនួសនរណា.....
..................ព្រោះនោះជារឿងរបស់អ្នកដទៃទេ
តែគួរយកពេលមកមើលចិត្តគំនិតខ្លួនឯងល្អជាង
👉 មនុស្សម្នាក់ៗមានគំនិតខុសៗពីគ្នា....
.......................ទោះជាយ៉ាងណាក៏មិនដូចគ្នា
តែចូរគិតតែរឿងវិជ្ជមាន គិតល្អ ព្រោះវានាំផ្លូវទៅរកអ្វីល្អជានិច្ច
👉 កាត់បន្ថយក្ដីសង្ឃឹមពីអ្នកដទៃ....
.......ព្រោះមនុស្សម្នាក់មានតួនាទីទទួលខុសត្រូវជីវិតខ្លួនឯង
គិតអ្វីដែលធ្វើអោយខ្លួនឯងមានក្ដីសង្ឃឹម មានក្ដីសុខ
អោយបាន បង្កើនសតិអោយច្រើនៗ
👉 ហ្វឹកហាត់អោយកម្លាំងចិត្តខ្លួនឯងរាល់ៗថ្ងៃរាល់ៗព្រឹក
ដែលក្រោកមកនៅពេលព្រឹក....គ្រប់ការនឹកគិតបាន
👉 មើលថែរក្សាសុខភាពរាងកាយហើយនឹង
សុខភាពចិត្តអោយល្អ អោយរឹងមាំ គ្រប់ពេលវេលា
👉 សំលឹងមើលភាពខុសឆ្គង ហើយទុកវាជាបទពិសោធន៍
រៀនសូត្រ ហើយនឹងជាមេរៀន កែប្រែ ...ទៅមុខបន្ត
ដោយចិត្តមានក្ដីសង្ឃឹមខាងល្អៗជានិច្ច
👉 ត្រូវចេះអោយតម្លៃអ្នកដទៃជានិច្ច
ព្រោះការអោយតម្លៃអ្នកដទៃក៏ដូចជាការអោយតម្លៃខ្លួនឯងដែរ
👉 នរណាគេមើលងាយយើង...
មិនស្មើនឹងយើងមើលងាយ..."ខ្លួនយើងឯង"
ចឹងគ្រប់ពាក្យមើលងាយ នឹងជះត្រលប់ទៅរកអ្នកនោះវិញ
ព្រោះ នរណាធ្វើអ្វីចេញទៅ អ្នកនោះឯងជាអ្នកទទួល
👉ហ្វឹកហាត់ខ្លួនឯងអោយក្លាយជាអ្នកអោយដ៏ល្អហើយមានចិត្តជាអ្នកទទួលដ៏អស្ចារ្យ
👉ដាក់ផែនការប្រើជីវិតខ្លះ អោយមើលទៅជីវិតពិតជាសំបូរបែបណាស់ ព្រោះយើងកើតមកដើម្បីប្រើជីវិតមិន ដើម្បីតែធ្វើការរកលុយនោះទេ
❤️កុំភ្លេចបន្ថែមក្ដីសុខអោយខ្លួនឯងជាប្រចាំណាចា៎
ព្រោះក្ដីសុខគឺជាកូនសោរដែលដោះបានគ្រប់យ៉ាង👉


