ត្រូវមើលថែចិត្តខ្លួនឯងឱ្យបានល្អ

sarin12

នៅពេល​កើត​ទុក្ខ​ផ្លូវ​ចិត្ត យើង​ត្រូវ​គិត​ដល់​ហេតុ​នៃ​សេចក្ដី​ទុក្ខ​នោះ គឺ​មក​អំពី​តណ្ហា ពោល​គឺ​ចំណង់​ដែល​ចង់​បាន​អ្វី​ពី​អ្នក​ដទៃ ឬ​ចង់​បាន​អ្វី​អំពី​លោក​នេះ គ្រាន់​តែ​មិន​បាន​តាម​ចំណង់​ប៉ុណ្ណោះ ទើប​កើត​ទុក្ខ​ហ្នឹង​ឯង ។ កាល​ណា បើ​យើង​រក​ហេតុ​ឃើញ​ដូច្នេះ​ហើយ យើង​ត្រូវ​គិត​ឱ្យ​ច្បាស់​លាស់​ត​ទៅ​ថា សូម្បី​បាន​អ្វី​ៗ​នោះ​តាម​ប្រាថ្នា ដូច​បំណង តើ​យើង​ពិត​ជា​គ្រប់​គ្រាន់​ទេ អស់​ទុក្ខ​អស់​ភ័យ​ទេ ឈប់​ធ្វើ​អ្វី​ខុស​ហើយ​ឬ មាន​ចិត្ត​ត្រជាក់​ក្សេមក្សាន្ត​ពិត​មែន​ឬ... យើង​នឹង​បាន​ចម្លើយ​យ៉ាង​ច្បាស់​លាស់​មក​ថា អត់​ទេ ព្រោះ​អ្វី​នោះ​មិន​មែន​ជា​សោតាបត្តិមគ្គ​ផង​ហ្នឹង ។ កាល​ណា​បាន​យល់​ដឹង​ដូច្នេះ​ពិត​ប្រាកដ​ក្នុង​ចិត្ត​ហើយ អ្វី​នោះ​ៗ គឺ​មិន​សូវ​ជា​សំខាន់​ប៉ុន្មាន​ឡើយ មិន​បាន​ទេ​ក៏​ហី​ទៅ អ្វីដែល​សំខាន់​ពិត គឺ​ការ​ឃើញ​សច្ច​ធម៌ 

Comments