មិនល្អទេ! ព្យាបាទជាអាវុធធ្វើឲ្យផ្លូវចិត្តយើងក្ដៅដូចយកភ្លើងមកបង្កាតដើមទ្រូងខ្លួនឯង

sarin12

ព្យាបាទ គឺជា​គំនិត​គិត​ប៉ង​ឲ្យ​គេ​វិនាស​នូវ​ប្រយោជន៍ និង​សេចក្ដីសុខ វា​ធ្វើ​ឲ្យ​ចិត្ត​ក្ដៅ​ងំ ដូច​យក​ភ្លើង​មក​បង្កាត់​ត្រង់​ដើមទ្រូង​របស់​ខ្លួនឯង ឬ​ប្រៀប​បាន​នឹង​អា​វុ​.​ធ​ទម្លាយ​សុខភាព​ផ្លូវចិត្ត ធ្វើ​ឲ្យ​ចិត្ត​ខ្ទេចខ្ទាំ​គ្រាំគ្រា​ព្រោះតែ​ចិត្ត​ព្យាបាទ​។

ជួនកាល​អ្នក​ដែល​យើង​គិត​ដោយ​គំនិត​ព្យាបាទ​នោះ គេ​មិន​ទាំង​បានដឹង​រឿង​អ្វី​ផង គឺ​យើង​ក្ដៅក្រហាយ​ដោយ​គំនុំ ឬ​ដោយ​ការ​ច្រណែន​ទៅ​តែ​ម្នាក់ឯង​។ បើ​យើង​ចាប់​ភ្លើង​គប់​គ្រវែង​ទៅ​រក​អ្នក​ដទៃ ភ្លើង​នោះ​រមែង​រលា​កដៃ​យើង​មុន ហើយ​បើ​គ្រវែង​ទៅ​គេ​មិន​ត្រូវ​ទេ ភ្លើង​នោះ​ឯង នឹង​បាន​ឆេះ​ចំពោះ​យើង​តែ​ម្ខាង​ប៉ុណ្ណោះ​។

Comments