តម្លៃ Value
តម្លៃ របស់អ្នកមិនមែនកំនត់ដោយ អំណាច ។
តម្លៃ របស់អ្នកមិនមែនកំនត់ដោយ ឋានន្តរស័ក្តុិ ។
តម្លៃ របស់អ្នកមិនមែនកំនត់ដោយ ភាពល្បីល្បាញ ។
តម្លៃ របស់អ្នកមិនមែនកំនត់ដោយ សំភារៈនិយម ។
តម្លៃ របស់អ្នកមិនមែនកំនត់ដោយ ការសម្តែង ឬការរៀបឬក ។
តម្លៃ របស់អ្នកកំនត់ដោយសណ្តាន ដួងចិត្ត ក្តីស្រលាញ់ ការគោរព និង ការផ្តល់អោយរបស់អ្នក ចំពោះមនុស្សជាទីស្រលាញ់របស់អ្នក មិត្តរបស់អ្នក មនុស្សជុំវិញខ្លួនអ្នក និង ជនរួមជាតិរបស់អ្នក ។
ជីវិតរបស់ខ្ញុំ បេះដូងរបស់ខ្ញុំ មានធំគ្រប់គ្រាន់ក្នុងការទទួលយក និង ផ្តល់ជូននូវតម្លៃពិតប្រាកដរបស់ខ្ញុំ ទៅកាន់បុគ្គលគ្រប់រូបដែលមានតម្លៃពិតប្រាកដក្នុងការរស់នៅដោយអាស្រ័យភពផែនដីនេះរួមគ្នា ។

