សុភាសិត និងកំណាព្យ

S
samrith
១ / កសិករ រំពឹងលើ កសិកម្ម អ្នក រៀនច្រើនឆ្នាំ រំពឹង ការងារ អ្នក ការថ្មីថ្មោង រំពឹង បុត្រភ្ញា អ្នក សាងសទ្ធា រំពឹង កុសល។ ២ / អ្នក ដឹកនាំរឿង រំពឹង គេមើល អ្នក សុំទានព្រើល រំពឹង គេផ្តល់ សត្វ ឆ្កែដាច់យៃ រំពឹង សំណល់ អ្នក ស្ងៀមមិនខ្វល់ រំពឹង ក្តីសុខ។ ៣ / អ្នក ដើរកំសាន្ត រំពឹង សប្បាយ អ្នក ល្បីសុះសាយ រំពឹង មាត់មុខ អ្នក ប្លន់កាប់ចាក់ រំពឹង ឆ្ងាយគុក អ្នក លេងហ្វេសបុក រំពឹង ស៊ែរទ្បាច។ ៤ / អ្នក លេងល្បែងភ្នាល់ រំពឹង ថាឈ្នះ អ្នក សូកប៉ាន់ខ្លះ រំពឹង អំណាច អ្នក លេងបងធំ រំពឹង គេខ្លាច អ្នក ក្រតូចតាច រំពឹង គេជួយ។ ៥ / អ្នក តែងនិពន្ធ រំពឹង គេអាន អ្នក រងារប្រាណ រំពឹង សាច់ភួយ អ្នក មហអន្តរាយ រំពឹង ជំនួយ អ្នក ខ្សោយរំអួយ រំពឹង ប៉ាម៉ាក់។ ៦ / អ្នក ស្រលាញ់គ្នា រំពឹងរៀបការ អ្នក ងាររាជការ រំពឹង ឋានៈ អ្នក នយោបាយ រំពឹង បុណ្យសក្តិ អ្នក ច្រៀងរាំញាក់ រំពឹង បានល្បី។ ៧ / អ្នក លេងកំប្លែង រំពឹង គេសើច អ្នក ចង់ស្លៀកខើច រំពឹង សាច់ខ្ចី អ្នក ជឿគ្រូសិល្ប៍ រំពឹង បារមី អ្នក ដាក់ស្នេហ៍ស្រី រំពឹង លើគ្រូ។ ៨ / អ្នក ឈឺរាំរៃ រំពឹង បានជា អ្នក រស់គ្មានគ្នា រំពឹង បានគូរ អត់ លឹឍ ដូចខ្ញុំ បានត្រឹម រអ៊ូរ បើមិន តស៊ូរ រំពឹង អ្នកណា? ៕ ✍️ដកស្រង់ដោយ Page : អ្នកសុំទាន ក៏មានបេះដូង ![0DD8BB65-30A4-43FD-A932-059A17F9CA2B.jpeg](https://serey.io/imageupload_data/0c727ce4b4570852630e00fa98ef184b52f4c999)

Comments

wondercury
មនុស្សគ្រប់គ្នាសុទ្ធតែមានបេះដូង ទាដ់ត្រង់ថាបេះដូងល្អរឺអាក្រក់