១០ ចំណុចអាចឲ្យអ្នកដឹងថា #ផ្លូវចិត្តរបស់អ្នកមានបញ្ហា🧠
១) អ្នកងាយនឹងស្រក់ទឹកភ្នែក គ្រាន់តែមានបញ្ហាបន្ដិចបន្ដួច។
២) អ្នកបាត់បង់ចំណាប់អារម្មណ៍លើរឿងពីមុនដែលធ្លាប់ធ្វើឲ្យអ្នករីករាយ។
៣) អ្នកងាយនឹងមានអារម្មណ៍ធុញទ្រាន់លើឥរិយាបទខុសបន្ដិចបន្ដួចរបស់អ្នកដទៃ។
៤) អ្នកងាយមានអារម្មណ៍ថាអត់តម្លៃ និង ឆាប់អស់សង្ឃឹមនៅពេលដោះស្រាយរឿងអ្វីមួយមិនចេញ ឬក៏ជួបបញ្ហាអ្វីមួយ។
៥) អ្នកឧស្សាហ៍នឹកឃើញអតីតកាលមិនល្អរបស់អ្នក ហើយនៅសញ្ជឹងគិតពីវា។
៦) នៅពេលអ្នកធ្វើអ្វីមួយស្ពឹកមានអារម្មណ៍ថាខឹងខ្លួនឯងខ្លាំង។
៧) អ្នកគិតច្រើនលើរឿងគ្រប់យ៉ាង។
៨) អ្នកមានកាលវិភាគគេងច្របូកច្របល់។
៩) អ្នកមានអារម្មណ៍ថាមិនយល់ និង ជាប់គាំងលើការងារដែលអ្នកធ្លាប់ធ្វើបាន។
១០) អ្នកមានអារម្មណ៍ថា អ្នកត្រូវការការព្យាបាល។
កែសម្រួលដោយ៖ Samnang


