មកលេងភ្នំកងរី ខេត្តកំពង់ឆ្នាំ

S
ជិះទូកមកលេងភ្នំនាងកងរីនៅខេត្តកំពង់ឆ្នាំង សប្បាយហើយមានរឿងដំណាលតគ្នាមកថានាងកងរីនិងរិទ្ឋិសែន ![image](https://img.esteem.ws/k97hlmtjig.jpg) ![image](https://img.esteem.ws/0krr0qt6si.jpg) ![image](https://img.esteem.ws/g5mv37aef1.jpg) ![image](https://img.esteem.ws/pq91kwbjgb.jpg) កាលពីព្រេងនាយមានប្តីប្រពន្ឋមានកូនដល់១២នាក់សុទ្ឋតែស្រីតាំងតែមានកូនមកធ្លាក់ក្ររកអីចញ្ចឹមកូនមិនបានក៍យកកូនទាំង១២ទៅបោះបង់ចោលនៅក្នុងព្រៃនាងដប់ពីរនាក់បងប្អូនចេះតែដើរទៅជួបនិងយក្យស្រីមួយប្រែក្រឡាធ្វើជាយាយចាស់ក៍នាំនាងទាំងដប់ពីរមកខ្ទមចិញ្ចឹមទុកធ្វើជាកូន ស្រមៃថ្ងៃមួយនាងទាំងដប់ពីរដឹងថាយាយនោះយក្យក៍បបួលបងប្អូនរត់មកជួបស្តេចយាងមកក្រសាលព្រៃក៍ជួបនាងទាំងដប់ពីរក៍ចាប់ចិត្តស្រលាញ់នាងទាំងដប់ពីរក័នាំដប់ពីរមកព្រះរាជវាំងហើយរៀបចំអភិសែធធ្វើជាមហេសីទាំង១២នាក់តែម្តង យក្យស្រីឮដំណឹងថានាងដប់ពីរបានរៀបអភិសែធជាមួយស្តេចក៍កើតចិត្តក្តៅក្រហល់ក្រហាយក៍ប្រែក្រឡាធ្វើជាស្រីស្អាតឈ្មោះសន្ឋិមាធ្វើហ្នេហ៍ដាក់ស្តេចអោយលង់ដើម្បីសងសឹកនាងទាំងដប់ពីរខឹងដែលរត់ចោលក៍ចាក់រុកអោយស្តេចកាត់ទោសខ្វេះគ្រាប់ភ្នែកនាងទាំងដប់ពីរទុកតែគ្រាប់ភ្នែកនាងពៅមួយចំហៀងហើយយកទៅទំលាក់ចោលក្នុងរូងភ្នំមួយ នាងទាំងដប់ពីរវេទនាណាស់គ្មានអីសីសោះពេលកើតកូនមកហែកចែកគ្នាសីមានតែនាងពៅមួយទេពេលបងៗចែកសាច់អោយលាក់ទុកដល់នាងកើតកូនក៍យកសាច់បងចែកអោយចែកបងៗវិញហើយយកកូនខ្លួនឯងលាក់កុំអោយបងៗបងដឹង កូននាងពៅដាក់ឈ្មោះរិទ្ឋិសែនដល់ពេលរិទ្ឋិសែនធំឡើងចេញពីរូងភ្នំដើរទៅក្នុងភូមិឃើញគេលេងជល់មាន់ក៍ចូលលេងភ្លល់និងគេឈ្នះល្បីតៗគ្នា ![image](https://img.esteem.ws/9y27538ohj.jpg) ![image](https://img.esteem.ws/h9cce0oksz.jpg)ល្បីដល់ស្តេច ស្តេចក៍ហៅចូលគាល់សួរនាំទៅដឹងថាកូនរបស់ខ្លួនជាមួយនាងពៅ រីឯនាងប្រពន្ខចុងសន្ឋិមាវិញឮថារិទ្ឋសែនកូនរបស់នាងពៅខឹងក្តៅក្រហាយក៍ធ្វើពុធឈឺអោយស្តេចបញ្ជារិទ្ឋសែនទៅរកថ្នាំដើម្បីធ្វើល្បិចសំលាប់ចោលអោយទៅអង្គរបស់ខ្លួនគឺអង្គយក្យហើយសរសេរសារមួយអោយទៅជួបកូនទៅយប់សម្លាប់ទាំងយប់ទៅដល់ថ្ងៃសម្លាប់ទាំងថ្ងៃ រិទ្ឋិសែនធ្វើដំណើរឆ្ងាយពេកអស់កំលាំងក៍សំរាកក្រោមដើមឈើ ហេតុតែអ្នកមានបុណ្យក្តៅដល់ព្រះឥន្ទចុះមកប្រែក្រឡាធ្វើជាតាឥសីក៍បើកសាររិទ្ឋសែនមើលឃើញក៍ជប់ន័យក្នុងសារវិញបើទៅដល់យប់រៀបការទាំងយប់បើទៅដល់ថ្ងៃរៀបការទាំងថ្ងៃ រិទ្ឋិសែនអង្គយក្យជួបជា���ួយនាងកងរី ក៍ហុចសារអោយនាងកងរី រីឯនាងកងរីឃើញសារម្តាយផ្ញើរអញ្ចឺងអភិសែនជាមួយរិទ្ឋសែនទៅ រិទ្ឋិសែនរៀបការជាមួយរួចក៍នាំនាងកងរីដើរមើលក្នុងអង្គនិងជុំវិញអង្គ នាងកងរីអាំងតែរិទ្ឋិសែនជាប្តីទុកចិត្តរៃរ៉ាប់ប្រាប់រឿងគ្រប់ទីកន្លែងទាំងអស់ ទាំងគ្រាប់ភ្នែកនាងដប់ពីរដែលម្តាយខ្លួនយកមកលាក់ទុកនៅទីនេះ ដល់រិទ្ឋិសែនដឹងសព្វគ្រប់អស់ រិទ្ឋសែនលួចរត់ចេញពីអង្គនាងកងរី ទៅអង្គរបស់ខ្លួនវិញដើម្បីយកគ្រាប់ភ្នែកដាក់អោយម្តាយ រីឯនាងកងរីដឹងថារិទ្ឋិសែនចេញពីអង្គក៍រត់ដេញមកតាមតែរិទ្ឋិសែនបោះស្លឹកឈើដែលនាងប្រាប់ទៅក្លាយជាទន្លេមកដល់សព្វថ្ងៃនឹងរីឯនាងកងរីយំបោកខ្លួនក៍ដួលស្លាប់ទៅ បានគេដាក់ឈ្មោះថាភ្នំនាងកងរី ![image](https://img.esteem.ws/jfb7odxfhf.jpg)

Comments

wondercury
ខ្ញុំចង់ទៅលេងទីនោះណាស់