ផ្លូវជីវិត
ផ្លូវជីវិតមួយហ្នឹងមិនអាចអស់សង្ឃឹមបានទេ ទោះបីពេលខ្លះខូចចិត្ត ពេលខ្លះជួបបញ្ហា ពេលខ្លះបរាជ័យក៍ត្រូវបន្តដំណើរលើកទឹកចិត្តខ្លួនឯងអោយបាន គ្រប់យ៉ាងតែងតែប្រែប្រួល បើបានត្រៀមខ្លួនមិនសូវមានទុក្ខខ្លាំងទេ បើមិនបានត្រៀមទេ អ្នកពិតជាមានទក្ខខ្លាំងមិនខាន ។ 
មិនថាបែកគ្នា ដោយហេតុផលអ្វីក៍ដោយ តែបើទៅហើយមានសេចក្តីសុខក៍សូមទៅចុះ កុំស្តាយមនុស្សដែល មិនស្តាយយើង ។
អ្នកមិនអាចកែប្រែ អតីតកាលដ៍ជូរចត់បានទេ តែអ្នកអាចធ្វើអោយអោយបច្ចុប្បន្នកាលស្រស់បំព្រងបាន ។

កុំស្រលាញ់តែដំបូង កុំស្រលាញ់ព្រោះតែអារម្មណ៍មួយឆាវ កំស្រលាញ់ព្រោះតែអាណិត កុំស្រលាញ់ព្រោះចង់បំបាត់ភាពអផ្សុក
កុំស្រលាញ់ព្រោះតែចង់បំភ្លេចសង្សាចាស់ ។

តំណមមាន ៣ យ៉ាងកុំឆ្លើយតបពេលខឹង កុំសន្យាពេលកំពង់សប្បាយចិត្ត កុំសំរេចចិត្តពេលអារម្មណ៍មិនល្អ ។

