រៀនរំងាប់ចិត្តធ្វើចិត្តត្រជាក់
រៀនពន្លត់ភ្លើងក្នុងចិត្តអ្នក ទើបជីវិតបានត្រជាក់ត្រជុំ អ្នកខ្លះសន្សំភ្លើងរាល់ថ្ងៃ ហើយចេះតែស្រែកថាក្តៅណាស់ ភ្លើងច្រណែន ភ្លើងគុំកួន ភ្លើងស្តាយ ភ្លើងភ័យ ភ្លើងរវើរវាយ ភ្លើងហួងហែង ភ្លើងប្រកាន់ 
ភ្លើងអួត បើភ្លើងនៅក្នុងចិត្តអ្នកច្រើន ទោះបីនិមន្តលោក ស្រោកទឹក១០០វត្តទៀតក៍មិនត្រជាក់ដែរ ។មនុស្សដែលគួរអោយខ្លាច គឺជាមនុស្សដែលតែងតែទម្លាក់កំហុសដាក់អ្នកដទៃខ្លួនឯងត្រូវរហូត ។

គ្មានអ្វីល្អជាងចិត្តមេត្តា គ្មានអ្វីអស្ចារ្យជាងចិត្តសន្តោស គ្មានអ្វីខ្ពស់ជាងចិត្តយោគយល់ គ្មានអ្វីថ្កើងថ្កល់ជាងចិត្តទូលាយ គ្មានអ្វីពណ្ណរាយជាងជ្រះថ្លានោះឡើយ ។

អំពើល្អមិនដែលវង្វេងម្ចាស់ទេ ថ្ងៃនេះយើងជួយគេ ថ្ងៃណាមួយគេគង់តែជួយយើងវិញ បើអ្នកនិងមិនដឹងមានអ្នកផ្សេងមកជួយ ។

