បទពិសោធន៍ជីវិត
បទពិសោធន៍ជីវិត គ្មានដាក់លក់នៅលើទីផ្សារឡើយ បើចង់បានត្រូវហ៊ានប្រឡូក រាល់ឧបសគ្គ គ្រាន់តែវិន័យដែលភាពជោគជ័យ ដាក់មកសាកល្បង ខ្លួនអ្នកប៉ុណ្ណោះ ។កើតជាមនុស្សត្រូវចេះតស៊ូ តែកុំតស៊ូ
ទាំងងងឹត ត្រូវតស៊ូប្រកបដោយភាពវ័យឆ្លាត ។

ប្រឹងច្រើនសំណាងច្រើន បើអ្នកមិនប្រឹងប្រែង សំណាងក៍គ្មានដែរ ។
លុយជារបស់ក្រៅខ្លួនតែ បើអត់លុយ គឺវាពិបាកក្នុងខ្លួន ។ គេអាចព្យាយាមបំបាក់យើងបាន តែដាច់ខាត កុំអនញ្ញាតអោយបំណងគេបានសម្រេចអោយសោះ។

ពេលមិនទាន់ជោគជ័យ អ្នកណាក៍ថាគំនិតយើងមិនបានការដែរ។
សម្តីរបស់មនុស្សធម្មតានឹងមានតម្លៃនៅពេលអ្នកនោះ ក្លាយជាមនុស្សជោគជ័យ។ ជីវិតមិនមែនល្អឥតខ្ចោះនោះទេ គួរតែពេញចិត្តនូវអ្វីដែលអ្នកមាន ។

គ្មានអ្នកណាដឹងទេថា ជីវិតខ្ញុំលំបាកប៉ុណ្ណា ជួបបញ្ហាអ្វីខ្លះ មានតែយើងខ្ខ្លួនឯងប៉ុណ្ណោះ ដែលដឹងច្បាស់ តែក៍មិនអី ព្រោះផ្លូវនេះយើងជាអ្នកជ្រើស យើងព្រមទទួល ហើយបន្តរហូតដល់ទីបញ្ចប់ ។

