មនុស្សគួរអាណិត
មនុស្សរឹងប៉ឹងបំផុត ក៍ជាមនុស្សដែលគួរអោយអាណិតខ្លាំងបំផុតដូចគ្នាព្រោះគេជាមនុស្សដែលតែងតែព្យាយាមលួងខ្លួនឯងក្រោកឈរដោយខ្លួនឯង ញញឹមលើកទឹកចិត្តអោយខ្លួនឯង ទោះពេលខ្លះដឹងច្បាស់ថាខ្លួនឯងគ្មានកម្លាំងសោះ ។

ជីវិតមនុស្សម្នាក់ៗ សុទ្ឋតែមានស្លាកស្នាមអតីតកាលទាំងអស់មនុស្សគ្រប់គ្នាសុទ្ឋតែធ្លាប់ខុសធ្គង ធ្លាប់ខកបំណងធ្លាប់បរាជ័យតែអ្វីៗដែលសំខាន់ គេចេះបំភ្លេច ចេះកែប្រែហើយ ក៍ចេះចាប់ផ្តើមជាថ្មីដោយក្តីសង្ឃឹម ។

កាលពីមុនខ្ញុំគិតថាការឈ្នះគឺជាជោគជ័យតែឥឡូវ ទើបខ្ញុំយល់ថាការចុះចាញ់ក៍ជាជោគជ័យដ៍ធំមួយដែរ ។

មើលមនុស្សខុសក៍ព្រោះតែចិត្ត មិនមែនព្រោះតែភ្នែកទេមកពីយើងមើលគេក្នុងផ្លូវល្អពេក ។

