កុំតែ

S
កុំនាំភ្លើងក្នុងចេញទៅក្រៅ កុំចាក់ដំបៅដែលមិនឈឺ កុំត្រចៀកសគ្រាន់តែលឺ កុំខំបញ្ឈឺចាក់រុកគេ កុំជឿផ្កាប់មុខខ្វះបញ្ញា កុំខំចរចាអ្នកប៉ិនជេរ កុំធ្វើពាលពេលទំនេរ គួររិះរេគិតរឿងល្អៗ ។ ![image](https://img.esteem.ws/pmlvlv4174.jpg) ចង់ក្លាយជាមនុស្សជោគជ័យ កុំខ្លាចពិបាក កុំខ្លាចថាធ្វើមិនកើត កុំអស់សង្ឃឹម កុំខ្ជិល កុំខ្លាចហត់នឿយ ចិត្តគឺជាចៅហ្វាយ រាង្គកាយគឺកូនឈ្នួល ![image](https://img.esteem.ws/izzyrmphsx.jpg) ក្រចុះតែក្រកុំអំនួត មានចុះតែមានកុំធ្មើង ល្ងង់ចុះកុំតែលែងដឹងអី ឆ្លាតចុះតែឆ្លាតដើរលើគេ កាចចុះតែកុំកាចខុសរឿង ស្លូតចុះតែកុំស្លូតអោយគេជាន់ ។ ![image](https://img.esteem.ws/c283up87yn.jpg) ដូចពាក្យចាស់ថា អំនួតនាំមកនូវភាពបរាជ័យ ប្រមាថអ្នកដ៍ទៃ ស្មើនឹងធ្វើបាបខ្លួនឯង ។

Comments

r3benok
Very nice! Thank you!;)
opsin
nice post