សម្តីពិតមិនពិរោះដូចសម្តីផ្អែម

S
ដូចពាក្យចាស់ពោលថា ក្តៅសីរាក់ ត្រជាក់សីជ្រៅ ថ្នាំល្អតែងតែល្វីង សម្តីពិតចេញពីបេះដូងច្រើនតែមិនពិរោះស្តាប់ ដូចសម្តីបោកប្រាស់នោះទេ សម្តីអាក្រក់គេស្អប់ និយាយឡប់ៗគេថាយើងឆ្កួត តែការពិតទៅសម្តីអាក្រក់ក៍ព្រោះចង់តែអោយគេបានល្អ ហើយនិយាយឡប់ៗក៍ព្រោះចង់អោយគេបានសប្បាយ តែគេមិនដឹងដូចយើងទេ ។ ![image](https://img.esteem.ws/48r0nfrvjc.jpg) ជីវិតយើងល្អឬអាក្រក់គឺស្ឋិតនៅលើយើងផ្ទាល់នេះឯង មិនមែនព្រោះមាត់អ្នកដ៍ទៃទេ បើគេស្អប់អ្នកហើយទោះបីជាអ្នកខំប្រឹងធ្វើល្អយ៉ាងណាក៍ដោយក៍គេរកកន្លែងទើសអ្នកទាល់តែបាន ។ ![image](https://img.esteem.ws/u4516yly2s.jpg) អ្វីដែលគួរអោយខ្លាចបំតគឺមនុស្ស អ្វីដែលធ្វើបាបចិត្តមនុស្សបំផុត គឺមាត៎មនុស្ស ហើយអ្វីដែលពិបាកបំផុតនោះ គឺបិទមាត់មនុស្ស ។ ![image](https://img.esteem.ws/2ssnxyek5v.jpg) ជាមួយនិងមនុស្សខ្លះយើងក៍បណ្តោយព្រោះនិយាយនិយាយទៅវាអត់ប្រយោជន៍ ធ្វើជាមនុស្សត្រូវចេះអត់ធន់តែក៍ត្រូវថ្លឹងថ្លែងនូវទម្ងន់ដែលអត់នោះដែរ បើវាធ្ងន់កុំទ្រាំអីព្រលែងទៅ ។

Comments

wondercury
មិនអាចឃាត់មាត់គេតែអាចបិតត្រចៀកយើងបាន