ពាក្យរមិលគុណ
យើងកុំរមិលគុណមនុស្សដែលហុចដៃចូលមកជួយយើងក្នុងពេលលំបាក បើនៅសងបុណ្យគុណគេមិនបានយ៉ាងហោចណាស់ក៍កុំលួចខាំគេពីក្រោយធ្វើជាមនុស្សកុំអាត្មានិយមពេក រៀនគិតពីអារម្មណ៍អ្នកជុំវិញខ្លួនខ្លះផង គ្រប់គ្នាសុទ្ឋតែអាចទ្រាំនិងទង្វើលឬសម្តីរបស់អ្នកបានទាំងអស់ទេ ។

ពេលវេលា មិនអាចពិសោធន៍ចិត្តមនុស្សបានទេ ទោះបីស្គាល់គ្នារាប់រាប់ឆ្នាំក៍មើលមិនធ្លុះដែរ អ្នកខ្លះមើលស្ទើរមួយជីវិតផងចុងក្រោយនៅគេលួចចាក់ពីក្រោយខ្នងបាន រស់ត្រូវពឹងខ្លួនឯងទោះជាលំបាកយ៉ាងណាក៍ដោយមានអារម្មណ៍ថា ជីវិតមានន័យដែរ ។

ពាក្យពិតមិនសូវពិរោះ ប៉ុន្តែវាប្រសើរជាងពាក្យសរសើរបង្កប់ល្បិចកល
បើអ្នកចិត្តចង្អៀតរាល់ដំបូន្មាន ក្លាយជាការរិះគន់តែបើការរិះគន់ សុទ្ឋតែមេរៀន ឫស្សីងាប់មិនគួរអោយស្តាយទេតែអ្វីដែលស្តាយគឺ ទំពាំងមិនដុះ អោយតែគល់នៅរស់ គង់តែលាស់ត្រួយថ្មី អោយតែជីវិតនៅមាន ត្រូវតែមានសង្ឃឹម ។

ព្យាយាមឈប់ខឹងច្រើន អន់ចិត្តច្រើន ឆេវឆាវច្រើនដើម្បីសេចក្តីសុខនិងសុមភង្គលផ្លូវចិត្ត ខួរក្បាលអ្នកមិនមែនជាន្លែងផ្ទុកសំរាមទេ កុំកើតទុក្ខអត់ប្រយោជន៍ច្រើនពេកអី ដូចពាក្យមួយ រស់នៅអោយចំណេញ ដើរចេញអោយគេនឹកស្រណោះ ស្លាប់អោយមានកិត្តិយស រស់អោយមានតម្លៃ ។

