ជីវិតសាមញ្ញ

S
កុំខ្វល់ជាមួយទឹកហូរ សំខាន់ទប់ខ្លួនអ្នកអោយនឹង កុំខ្វល់ជាមួយអ្នកដ៍ទៃសំខាន់ដើរទៅមុខ ជីវិតសំម្បូរបែបមិនជាភាពអស្ចារ្យទេ តែជីវិតបែបសាមញ្ញៗតែពោលពេញដោយសុមង្គលទើបវាអស្ចារ្យ ។ ធ្វើល្អអោយគេចងចាំ ប្រសើរជាងសាងកម្មអោយគេឈឺឆាប់ ។ ![image](https://img.esteem.ws/g40gdad07f.jpg) មិនថានៅទីណាកន្លែងណាជាមួយអ្នកណាត្រូវចាំថាការអត់ធ្មត់ត្រូវតែយកតាមខ្លួនជាប់ជានិច្ច មេឃមិនអួរអាប់រហូតទេជីវិតក៍មិនលំបាករហូតដែរ កុំរត់គេចពីបញ្ហា ដូចរត់គេចពីសាលាដែលបង្រៀនអ្នកពីបទពិសោធន៍ជីវិត ។ ![image](https://img.esteem.ws/0ygs0mclva.jpg) មួយថ្ងៃៗវ័យកាន់តែចាស់ប្រែប្រួលរហ័សមិនអាចឃាត់បានចិត្តឡើយ កុំលោភលន់ពេក រស់ចេះប្រមាណទ្រព្យធនប៉ុន្មានគ្មានតាមខ្លួនទេ ។ លុយមិនអាចទិញសុភមង្គលបានទេ ចុះហេតុអីពេលខ្លះមនុស្សមួយចំនួនបោះបង់សុភមង្គលទៅចាប់យកលុយ ។ ![image](https://img.esteem.ws/3iihx6i8wf.jpg) កុំព្រោះតែទ្រព្យភ្លេចរឿងល្អលោភទាំងត្រេកអរ ភ្លេចបុណ្យបាប ចិត្តបុណ្យចិត្តធម៌ បែរជាន់ប្រមាណ ចុះពេលដែលស្លាប់យកអ្វីតាមបាន ។ ធ្វើបុណ្យនិងព្រះឈ្នះអស់ទុក្ខភ័យ ធ្វើបុណ្យនិងម៉ែពុកឈ្នះអស់សត្រូវ។

Comments

wondercury
គ្មាននរណាម្នាក់អាចរត់ពីកម្ម(បញ្ហា) បានទេ ក្រៅពីប្រឈមមុខហើយដោះស្រាយ។