ឈ្នះចិត្តខ្លួនឯង

S
ឈ្នះមនុស្សទន់ខ្សោយដោយការសង្គ្រោះ ឈ្នះមនុស្សខ្ពង់ខ្ពស់ដោយគោរព ឈ្នះមនុស្សស្មើគ្នាព្យាយាមថ្ងៃយប់ ឈ្នះសព្វឈ្នះគ្រប់ ឈ្នះចិត្តខ្លួនឯង ។ការអត់ឱនអនុគ្រោះនិងយោគយល់គឺជាអំពើល្អរបស់មនុស្សគ្រប់រូប ។ ![image](https://img.esteem.ws/jhw9zyfwu3.jpg) កើតមកជាមនុស្សកុំមើលងាយអ្នកដ៍ទៃ កុំគិតថាខ្លួនឯងគ្រាន់បើជាងអ្នកដ៍ទៃ កុំនិយាយយកល្អតែខ្លួនឯង ហើយមួលបង្កាច់អ្នកដ៍ទៃ ត្រូវចាំថាវេនកម្មមានពិតមិនចាំបាច់ដល់ជាតិក្រោយនោះទេ ។ ![image](https://img.esteem.ws/zodpo0du74.jpg) កុំនិយាយនូវសម្តីណា ដែលធ្វើអោយប៉ះពាល់ដល់អ្នកដ៍ទៃ កុំនិយាយនូវសម្តីណាដែលធ្វើអោយអារម្មណ៍គេក្តៅក្រហាយ ព្រោះវាសនាមនុស្សប្រែប្រួលជានិច្ច បើអ្នកជោគជ័យថ្ងៃនេះ សូមកុំទាន់អួត បើមិនទាន់ជោគជ័យក៍កុំទាន់បាក់ទឹកចិត្ត ។ ![image](https://img.esteem.ws/alw2028awo.jpg) ដូចពាក្យថា ធ្វើចិត្តអោយធ្ងន់ត្រជាក់មិនខ្វះអ្នករាប់ ធ្វើចិត្តអោយសល្អគាប់មិនខ្វះអ្នកថែ ធ្វើចិត្តត្រង់សច្ចះមិនខ្វះអ្នកក្បែរ ធ្វើចិត្តមានមន្តស្នេហ៍មិនខ្វះញ្ញាតិមិត្ត ។

Comments

បើមនុស្សគ្រប់គ្នាមានគំនិតនឹងការយល់ឃើញដូចបង លោកនេះប្រាកដជាសុខសាន្តសុភមង្គល។
moniroy
Lovely look 👀 my cute friend