ចិត្តបុណ្យ
គ្មានអ្វីល្អជាងចិត្តមេត្តា គ្មានអ្វីអស្ចារ្យជាងចិត្តសន្តោស គ្មានអ្វីយោគយល់ជាងចិត្ត គ្មានអ្វីថ្កើងថ្កល់ជាងចិត្តទូលាយ គ្មានអ្វីពណ្ណរាយជាងចិត្តជ្រះថ្លានោះឡើយ ត្រូវមានជំនឿលើខ្លួនឯងអោយជាប់ថ្ងៃនេះបញ្ហា ដោះមិនចេញស្អែកអ្នកនិងមានដំណោះស្រាយ ។

បុណ្យដែលខ្ញុំបានសាង សូមអោយភ្លឺស្វាងចៀសឆ្ងាយពីទក្ខ កើតជាមគ្គផលបានដល់ថ្ងៃមុខ ជីវិតបានសុខរុងរឿងទៅមុខ ចាកផុតទុក្ខ ទោសទាំងពួង ។

ខ្ញុំតែងតែសង្ឃឹមថា បុណ្យដែលខ្ញុំបានធ្វើ ជាអំពើដែលខ្ញុំបានសាងនិងតាមជួយថែរក្សាខ្ញុំនិងក្រុមគ្រួសារខ្ញុំជួបតែសេចក្តីសុខចំរើននិងជួបតែរឿងល្អៗនៅក្នុងជីវិត ។

ចូលចាំថា សាងអំពើល្អ ធ្វើអោយយើងសប្បាយចិត្ត ជួបតែមនុស្សល្អពិតៗ មានចិត្តជ្រះថ្លា ។

