Serey is utilizing Blockchain technology

ពាក្យខ្ជិល

S

samedyserey

ខ្ជិលជាអន្ទាក់ធ្នាក់លោកកិ៍យ ខ្ជិលជាចំណីនៃរឿងរ៉ាវ ខ្ជិលជាសត្វខ្លាកាចសាហាវ ខ្ជិលជាជ័រកាវបិទជាប់កាយ ខ្ជិលជាជង្រុកនៃមនុស្សល្ងង់ ខ្ជិលជាអន្លង់នាំអន្តរាយ ខ្ជិលជាជម្លោះនាំអោយខ្ចាយ ខ្ជិលជាឧបាយឆ្ងាយក្តីសុខ ។ ![image](https://img.esteem.ws/9s8gvgd6ru.jpg) ជីវិតដែលមានសេចក្តីសុខគឺការមិនបាច់ត្រូវទៅ ប្រកួតប្រជែងជាមួយអ្នកណាចង់គិតយ៉ាងម៉េច ក៍មិនចាំបាច់ខ្វល់ ។នឿយហត់ក៍ត្រូវតែទ្រាំ លំបាកក៍ត្រូវតែតស៊ូ ឈឺចាប់ក៍ត្រូវតែញញឹម ពិបាកចិត្តក៍ត្រូវតែសើច ![image](https://img.esteem.ws/dxljeowg77.jpg) ត្រូវចាំថាខ្មោចមាន៤ ដែលចាំបំផ្លាញ់យើង ខ្មោចស្រី ខ្មោចស្រា ខ្មោចល្បែង និងខ្មោចអំអួត ។គ្រឹះដ៍ធំបំផុតនៃភាពជោគជ័យគឺ ក្តីស្រមៃនិងការព្យាយាម ។ ![image](https://img.esteem.ws/awpk7aizkc.jpg) ថ្លាអត់ទឹកគឺសទ្ឋា ធ្ងន់អត់លីគឺខន្ឋ៥ សីអត់មាត់គឺមច្ចុរាជ ដើរអត់ជើងគឺចិត្ត ក្តៅអត់ភ្លើងគឺទោសៈ ភ្លឺអត់ភ្នែកគឺបញ្ញា ។
0.000 SRY$0.00
Global
Global

Comments