យើងស្មានមិនត្រូវ
មនុស្សដែលដើរចូលមកក្នុងជីវិតយើង មនុស្សខ្លះជាកាដូរ មនុស្សខ្លះជាមេរៀន មនុស្សខ្លះជាមិត្ត មនុស្សខ្លះជាសត្រូវ តែអ្នកទាំងអស់ ក៍សុទ្ឋតែជាគ្រូបង្រៀន អោយយើងដឹងថាយ៉ាងម៉េច ។ 
ការមិនដឹងមិនឮវាមានសេចក្តីសុខណាស់ ជាងការធ្វើដឹងរឿងច្រើនទៅទៀត ។ កុំគិតតែចង់បានរបស់ដែលអ្នកមិនបានបញ្ចេញកម្លាំងអោយសោះ របស់ដែលបានមកពីកំលាំងញើសឈាមខ្លួនឯង ទោះបីតិចតួចក្តីក៍វាមានតម្លៃដែរ ។ 
ភាពមានមានបានមិនកើតឡើងដោយចៃដន្យនោះទេ បើអ្នកមិនស្វែងរកវាទេនោះ អ្នកនឹងនៅតែក្ររហូត ។ រស់នៅអោយមានស្នាមញញឹមជានិច្ច និងចេះអោយតម្លៃលើខ្លួនឯង ។

មេឃភ្លៀង គង់តែមានពេលរាំង មនុស្សចិត្តខ្លាំង ក៍គងមានពេលចិត្តទន់ មនុស្សចិត្តធ្ងន់ គង់អស់ភាពអត់ធ្មត់ ។

