អំពើល្អ

S
អំពើល្អដែលខ្ញុំបានធ្វើ មិនមែនដើម្បីអោយគេមើលហើយសរសើរនោះឡើយតែអំពើល្អដែលខ្ញុំបានធ្វើហើយវាធ្វើអោយខ្ញុំសប្បាយចិត្តនិងមានក្តីសុខ ។ត្បិតតែចិត្តខ្ញុំល្អ តែខ្ញុំមិនល្ងង់ទេគ្រាន់តែមានពេលខ្លះ អ្នកដែលមិនល្ងង់ ក៍ត្រូវពុតជាល្ងង់ដែរ ។ ![image](https://img.esteem.ws/t0q5c23uwd.jpg) នេះហើយជីវិតមនុស្សស្រីជាកូនក្រមុំស្រស់ស្អាតបានតែមួយថ្ងៃ តែបើប៉ះចំប្តីចង្រៃនឹងក្លាយជាប្រពន្ឋរងកម្មវេទនាស្មើរពេញមួយជីវិត ។ ![image](https://img.esteem.ws/ky3t9pxec9.jpg) ជាមនុស្សស្រី កុំធ្វើខ្លួនទន់ជ្រាយអោយគេអាណិត តែត្រូវតាំងចិត្ត អោយរឹងប៉ឹង អោយគេអង្វរ ។ ការស្គាល់គ្នាមិនលំបាកទេ ប៉ុន្តែការជឿទុកចិត្តគ្នា គឺជាការលំបាកបំផុត ។ ![image](https://img.esteem.ws/ryl1njfbkk.jpg) ដូចពាក្យថា វាយដោយដំបង ឈឺត្រឹមមួយរយះពេលខ្លី វាយនឹងពាក្យសម្តី ឈឺអស់មួយជីវិត ផ្លែដាវមុតយ៉ាងណាក៍មិនស្មើនិងសម្តីវាយប្រហារដែរ ដូច្នេះមុននិយាយត្រូវចេះពិចារណា ។

Comments

moniroy
Wow....sooo cute and wonderful look...my lovely friend
scotadskin
they are pretty
fherdz
Very nice @samedyserey