សិល្បៈនៃការនិយាយមាន១៧ចំណុច
ពេលដែលអ្នកស្មុក្រស្មាញបំផុតចូលតាំងចិត្តនិយាយដោះស្រាយបញ្ហាម្តងមួយៗ ១,មានរឿងបន្ទាន់ និយាយសង្សឹមៗ ២,មានរឿងធំ និយាយច្បាស់លាស់ ៣,មានរឿងតូចតាច និយាយដោយកំប្លែងស្ងួត។

៤,រឿងដែលមិនទាន់កើតឡើង កុំនិយាយផ្តេសផ្តាស់ ៥,រឿងឈឺចិត្ត កុំជួបនរណាក៍និយាយ ៦,រឿងមិនប្រាកដក្នុងចិត្ត និយាយដោយប្រុងប្រយ័ត្ន ៧,រឿងធ្វើមិនបាន កុំនិយាយផ្តេសផ្តាស់ ៨,រឿងព្យាបាទគេ កុំនិយាយ ។

៩,រឿងដែលមិនសប្បាយចិត្ត រកដៃគូនិយាយ ១០,រឿងដែលសប្បាយចិត្ត និយាយមើលទីកន្លែង ១១,រឿងអ្នកដទៃ និយាយអោយប្រយ័ត្នប្រយែង ១២,រឿងផ្ទាល់ខ្លួនត្រូវស្តាប់អ្នកដ៍ទៃ និយាយ ។

១៣,រឿងរបស់ចាស់ទុំស្តាប់អោយច្រើន និយាយអោយតិច ១៤,រឿងប្តីប្រពន្ឋពិភាក្សាហើយចាំ និយាយ ១៥,រឿងរបស់កូនចៅ និយាយដោយណែនាំ ១៦,រឿងបច្បន្នធ្វើហើយចាំ និយាយ ១៧,រឿងថ្ងៃក្រោយថ្ងៃក្រោយចាំ និយាយ ។

