Serey is utilizing Blockchain technology

របៀបធ្វើមេជីធម្មជាតិ EM

sambodia

របៀបផលិតមេជីធម្មជាតិ EM

របៀបផលិតមេជីធម្មជាតិ EM
១.វត្ថុធាតុដើម
-កន្ទក់ម៉ដ្ឋ​ ឬម្សៅមី ឬម្សៅសណ្ដែក 1 kg
-ស្ករត្នោត ឬស្ករស ឬស្កររងូ 0,3kg
-ដីដំបូក ឬដីមមោគខ្មៅនៅគុម្ពឬស្សី 1 kg
-ទឹកស្អាត 1-1,2 L
២. សំភារ:
-ក្រណាត់ ឬស្បៃពណ៌ស ទំហំ ៨តឹកx៨ ១ឬ២
-ចាន ឬថាស ជ័រចំនួន ១
-កូនពាងស្ករ ឬធុងជ័រ(ធុងប៉េត្រូ) និងគ្រប ចំណុះ១០-២០លីត ចំនួ​ន ១
-ជ័រស្បៃមុង ឬតំរងមួយ
-ដបទឹកសុទ្ធ ឬពីដុងជ័រ ចំនួន ១ឬ២
៣.វិធីធ្វើ
ដើម្បីទទួលបានមេជីធម្មជាតិEMយើងត្រូវធ្វើវាជា2ដំណាក់កាល :
ក.ដំណាក់កាលទីមួយ
-យកដីដំបូក ឬដីមមោគខ្មៅបុកឲ្យម៉ដ្ឋហើយរែងយកដីម៉ដ្ឋទំងន់ ១​ គ ក្រ
-យកកន្ទក់ម៉ដ្ឋល្អ ១គក្រមកច្របល់ជាមួយដីដំបូកដែលបានរែងរួចឲ្យក្លាយជាល្បាយតែមួយ។
-យកស្ករត្នោត ឬស្ករសទំងន់៣ខាំមកច្របាច់លាយជាមួយទឹកស្អាតចំនួនកន្លះលីត្រឲ្យរលាយ ​ជាល្បាយទឹករួចយកមកចាក់ចូលជាមួយដំល្បាយកន្ទក់និងដីដំបូកម៉ដ្ឋដោយច្របល់ចូលគ្នាឲ្យសព្វ​និងចាក់ទឹកចូលបន្ថែមរហូតសើមសព្វល្មមអាចពូតជាដំបាន (ដំមូលឬដំសំប៉ែត) ។
យកក្រណាត់ស្បៃមកវេចខ្ចប់ ដុំកន្ទក់និងដីដំបូកដែលមានសំណើមនោះដោយចងរុំមុខឲ្យជិត រួច​លើកយក​មកដាក់លើថាស់ ឬចានបន្ទាប់មកយកវាទៅផ្អាប់ទុករយ:ពេល3ថ្ងៃនៅក្នុងម្លប់ ឬក្នុងផ្ទះ​ដែលស្ងួត ។បាំងឬគ្របវាឲ្យជិតមិនអោយត្រូវកំដៅថ្ងៃ និងមិនត្រូវមានការរំខានពីសត្វឬមនុស្ស​ឡើយ។
បន្ទាប់ពីបានផ្អាប់ទុកអស់រយ:ពេល៣យប់មកដុំមេជីនោះធំក្លិនក្រអូបជូអែម និងមានលេចចេញ​ជាសរសៃអំបោះផ្សិតពណ៌សនៅលើដុំល្បាយដីសើមនឹងបន្ទះក្រណាត់ដែលគ្របវា ។
យកដុំមេជី EMនេះមកធ្វើមេជីធម្មជាតិក្នុងដំណាក់កាល…
ខ-ដំណាក់កាលទី ២
យកស្ករត្នោត ឬស្ករសចំនួន ១ គក្រ ដាក់ក្នុងឆ្នាំងឬខ្ទះហើយដុតភ្លើងល្មម និងកូរវារហូតឡើង​ក្រហមក្រម៉ៅក្លាយជាស្ករល្ងូ ឬជាស្ករតាំងម៉ែ ទើបយើងចាក់ទឹកចូលបន្តិចដើម្បីអោយ ស្ករតាំងម៉ែ​នោះរលាយខាប់ៗ(ហៅថា ម៉ូលីស្ស(Molasses)ហើយទុកឲ្យវាត្រជាក់រួចចាក់ចូលក្នុងទឹកស្អាតចំនួន១០-១៥L ។
ដាក់ដុំជីEM ដែលមានក្លិនជូរអែមផ្អាប់ចូលរួចកូរឲ្យសព្វរួចបិទគំរបជិតទើបយកវាទៅរក្សាផ្អាប់ ទុកចំនួន ១៧-២០ថ្ងៃនៅក្នុង ​ឬក្រោមផ្ទះដែលងងឹត នឹង មិនឲ្យត្រូវកំដៅថ្ងៃ ។
ក្រោយពីផ្អាប់អស់រយ:ពេល១៧-២០ថ្ងៃមកមេជីធម្មជាតិEMនេះចេញក្លិនសាយភាយក្រអូបជូរអែមនៅពេលនោះហើយយើងបណ្ដុះបានមេជីធម្មជាតិEM -1 ។យើងត្រូវចាក់ច្រោះយកទឹកមេជី EM-1មកច្រកដាក់ក្នុងដបបិទគំរបឲ្យរក្សាទុកក្នុងម្លប់។ទឹកជីប្រើបានរយ:ពេល ៣ខែ ឯកាកសំណលយើងយកវាទៅចាក់កប់កែ្បរៗគុម្ពដំណាំ ឬ ជុំវិញគល់ឈើ។
895.440 SRY$0.00
Global
Global

Comments