វាចារំដួល
http://i65.tinypic.com/2n2339v.jpg
ខ្ញុំជាឈើ ដែលមានកំណើតលើទឹកដីខ្មែរតាំងពីបុរាណកាលមក។ ពួកខ្ញុំ ច្រើនដុះស្ទើរគ្រប់ភូមិភាគនៃប្រទសកម្ពុជា ហើយមានទំនាក់ទំនងនឹងជីវិតខ្មែររហូតមក ។ មានកវីនិងអ្នកនិពន្ធខ្លះបានយកផ្ការំដួល មកប្រើក្នុង បទនិពន្ធ និង វណ្ណគតិរបស់លោកទៀតផង។
http://i65.tinypic.com/maeyjd.jpg
ក្នុងរឿងផ្កាស្រពោន ដែល លោក នូ ហាច ជាអ្នកនិពន្ធ លោកបាននិយាយក្នុងឃ្លាមួយថា ក្លិនរំដួលក្រអូបនៅពេលល្ងាច និង សំលេងរៃដែលយំចេញពីដើមឈើទាលខ្ពស់ៗពីសៀមរាប ទៅ អង្គរ នាំចិត្តអ្នកដំណើរឲ្យស្រណោះដល់អតីតកាលនៃមាតុភូមិកម្ពុជាទៀតផង។
ដោយសារពួកខ្ញុំមានលក្ខណៈពិសេសបែបនេះហើយ ទើប គេបានយករំដួល ជាផ្កាជាតិរបស់ខ្មែរ។ មានស្រុកភូមិមួយចំនួននៃប្រទេសកម្ពុជា មាននាម ជាប់នឹងឈ្មោះ ខ្ញុំ ដូចជា ព្រៃរំដួល ត្រពាំងរំដួល ស្រុករំដួល និង វត្តរំដួលជាដើម។
http://i65.tinypic.com/2wem4uc.jpg
បច្ចុប្បន្ននេះ ដោយសារ ប្រជាជនខ្មែរ បានដឹងពីផលប្រយោជន៍ពួកខ្ញុំ គេបានយករំដួល មកបណ្តុះ មកដាំតាមផ្ទះ តាមសាលារៀន សារមន្ទីរ និង វត្តអារាមបានច្រើនជាជំហានៗហើយ។
នៅប្រទេសថៃ ដើមរំដួល គឺជាផ្កាប្រចាំខេត្ត សិរីសាកេត ( ស៊ីសាកេត)ជាខេត្តជាប់នឹងខេត្តព្រះវិហារខ្មែរ។ ថៃ ហៅ ឈ្មោះពួកខ្ញុំតាមសំនៀងគេថា ឡាំដួន បើផ្កា គេហៅ ថា ដកឡាំដួន (ផ្ការំដួល) ។មានឧទ្យានមួយនៅក្នុងខេត្តស៊ីសាកេត គេដាំសុទ្ធតែរំដួល លើដីរាប់ពាន់ហិចតា។ នៅ រដូវពួកខ្ញុំចេញផ្កា គេបានរៀបចំទិវាមួយ ហៅ ថា “ ធេតសៈកានដកឡាំដួន ” គេបង្ហាញវប្បធម៌ ប្រពៃណី ថៃ ដើមកំណើតខ្មែរ និងលាវផង។ មានភ្ញៀវទេសចររាប់ពាន់នាក់បានចូលរួមក្នុងកម្មវិធី នេះ។
អត្ថបទដើមដោយ៖ facebook: Nao Sok


