វិធី5យ៉ាងដែរធ្វើអោយផ្លូវចិត្តរបស់អ្នកស្អប់ស្ងាត់

S

១. គេងឱ្យបានគ្រប់គ្រាន់

ការគេងឱ្យបានគ្រប់គ្រាន់អាចជួយឱ្យខួរក្បាលយើងគ្រប់គ្រងស្រ្តេស បានយ៉ាងល្អ ពីព្រោះស្រ្តេសនេះហើយជាកម្លាំងចលករមួយដែលធ្វើឱ្យយើងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ ផ្ទុយទៅវិញ ការគេងមិនបានគ្រប់គ្រាន់ធ្វើឱ្យខួរក្បាលយើងផលិតអ័រម៉ូនស្រ្តេសនេះ កាន់តែច្រើន។ ដូចនេះ យើងគួរតែគេងឱ្យបានយ៉ាងហោចណាស់ក៏៧ម៉ោងក្នុងមួយថ្ងៃដែរ។

២. សម្រួលការដកដង្ហើម

ការដកដង្ហើម ឱ្យបានវែងៗ អាចធ្វើឱ្យយើងសម្រួលអារម្មណ៍បានយ៉ាងងាយ។ ដូចនេះ នៅពេលដែលអ្នកជួបជាមួយនឹងស្ថានភាពតានតឹង ឬការលំបាកអ្វីមួយ សូមកុំភ្លេចទុកពេលឱ្យខ្លួនឯង ដើម្បីសម្រួលការដកដង្ហើម។

៣. មើលឱ្យបានទូលំទូលាយ

នៅក្នុងលោកនេះ គ្មានអ្វីដែលនៅឋិតថេរជារៀងរហូតនោះទេ រួមទាំងបញ្ហារបស់យើងផងដែរ។ ហេតុដូច្នេះហើយ នៅពេលជួបវិបត្តិត្រូវសួរខ្លួនឯងថា តើបញ្ហានេះសំខាន់សម្រាប់យើង ដល់ថ្ងៃស្អែក ខែក្រោយ ឆ្នាំក្រោយ ដល់ខ្ញុំស្លាប់ដែរឬទេ? សូមឈប់គិតពីអ្វី ដែលយើងគ្មានសមត្ថភាពទៅកែប្រែតទៅទៀតទៅ ព្រោះវាកាន់តែធ្វើឱ្យយើងមានការខូចចិត្ត និងមានការឈឺចាប់ថែមទៀត។

៤. ចៀសវាងការចង់បានភាពល្អឥតខ្ចោះ

សូមកុំពិបាកចិត្តពេក នៅពេលដែលអ្នកធ្វើអ្វីមួយមិនបានសម្រេចដូចបំណង។ លើលោកនេះ គ្មាននរណាល្អឥតខ្ចោះនោះទេ។ ចូរធ្វើអ្វីមួយឱ្យអស់ពីសមត្ថភាព ដោយមិនរំពឹងពីលទ្ធផលអ្វីឡើយ។

៥. រីករាយជាមួយដំណើរជីវិតរបស់អ្នក

មនុស្សជាទូទៅតែងតែជឿជាក់ថា ពួកគេនឹងរីករាយនៅពេលទទួលបានអ្វីមួយ ដែលពួកគេបានប៉ងជាយូរណាស់មកហើយ។ ផ្ទុយទៅវិញ ភាពរីករាយមិនមែនស្ថិតនៅលើលទ្ធផលចុងក្រោយនោះទេ តែវាស្ថិតនៅលើដំណើរដែលយើងឆ្ពោះទៅរកវា។

Comments