ការ​ជួប​ពិភាក្សា​អំពី​ ប្រព័ន្ធ​សុវត្ថិភាព​នៅ​កម្ពុជា​

S
saing
![3FD93F32-2E8D-46C0-9619-C14DFD2C8D43.jpeg](https://serey.io/imageupload_data/ce53c8dba8aea8fb684311e28a1a23f99fa5100b) កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ខ្ញុំ​បាន​ទៅ​ចូល​រួម​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​ស្រាវជ្រាវ​ ផ្នែក​សុវត្ថិភាព​ ( Cyber Security) ដែល​ Community មួយ​នេះ​មាន​ឈ្មោះ​ថា​ ISSA (Information System Security Alliance)។ ថ្វី​ត្បិត​តែ​សមាជិក​ក្រុម​នៅ​មានចំនួន​តិច​ ប៉ុន្តែ​ពួក​គាត់​សុទ្ធ​សឹង​តែ​មកពី​គ្រាប់​ផ្នែក​នៃ​ស្ថាប័ន​ទាំង​អស់​ មានទាំង​រដ្ធ​ ឯកជន​ ជាពិសេស​គឺ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​ ហិរញ្ញវត្ថុ​។ ក្នុង​ការ​ជួប​គ្នា​លើក​ដំបូង​ពួក​យើង​ចំណាយ​ពេល​ណែនាំ​ខ្លួន​ ហើយ​ និង​ចក្ខុវិស័យ​រួម​របស់​ពួក​យើង​។ ពួក​យើង​ចង់​អោយ​ ចំណេះដឹង​ លើវិស័យ​ សុវត្ថិភាព​ ព័ត៌មាន​ ត្រូវ​បាន​ចែកចាយ​បន្ត​ទូលំទូលាយ​ដល់​អ្នកប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​ ក៏​ដូច​ជា​នៅ​តំបន់​អាស៊ី​។ ក្រៅពី​ Blockchain Technology ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ Security ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ចូល​រួម​កិច្ច​ពិភាក្សា​នេះ​។ រាង​រាល់​ ២​ ខែ​ម្ដង​ពួក​យើងនឹង​​ជួប​ពិភាក្សា​ទៅ​លើ​ Cyber security រួម​ជាមួយ​ការ​ ការពារ​ ក៏​ដូចជា​ការ​ទប់ស្កាត់​អោយ​មាន​ប្រសិទ្ធភាព​បំផុត​អំពី​ការ​វាយប្រហារ​នៅ​លើក​ប្រព័ន្ធ​អ៊ីនធឺណិត​។ ខ្ញុំ​នឹង​ធ្វើ​ការ​ចែកចាយ​បន្ត​ក្រោយ​ពេល​ការ​ពិភាក្សា​របស់​យើង​បាន​បញ្ចប់​ ប៉ុន្តែ​មិត្ត​អ្នក​អាន​ក៏អាច​ចូល​រួម​ជាមួយ​មួយ​យើង​បាន​ដែរ​។

Comments

Some of them may be the hackers :)