ឆ្នាំថ្មី យើងគួរតែធ្វើការសម្រេចចិត្តថានឹងចាកចេញពីស្ថានភាពមិនល្អរបស់ខ្លួន ព្រោះការសម្រេចចិត្តនេះមិនមែនអាចកើតឡើងដោយឯកឯង ជាស្វ័យប្រវត្តិនោះទេ ។
យើងត្រូវតែខិតខំប្រឹងប្រែងប្រឈមមុខនឹងភាពខ្ជិលច្រអូស ការភ័យខ្លាចការផ្លាស់ប្ដូរ ការមិនទុកចិត្តលើសមត្ថភាពខ្លួនឯង...ហើយក្រោកឈរឡើង និយាយជាមួយខ្លួនឯងថា អាត្មាអញមិនអាចបន្តបណ្តែតបណ្ដោយឲ្យការខ្ជិលច្រអូស ការភ័យខ្លាច... មកបង្អាក់ដំណើរការរីកចម្រើនទៅមុខរបស់អាត្មាអញទេ ដល់ពេលហើយដែលអាត្មាអញត្រូវសាកល្បងសមត្ថភាពខ្លួនឯង ដើម្បីចាប់ផ្ដើមជិវិតថ្មីហើយ...។
Comments