Serey is utilizing Blockchain technology

ការភាវនាលើភាពទំនេរ !

rural-cooking

ការភាវនាលើភាពទំនេរ !
សូម្បីតែពាក្យថាពេញឬទទេរ ក៏មិនមែនដាច់ដោយឡែកពីគ្នាដែរ ទំនេរព្រោះគ្មានខ្លួនឯង ពេញក៏គ្មានខ្លួនឯង ទឹកពេញព្រោះមានក្អម បើគ្មានក្អមក៏គ្មានពេញ ពេលចាក់ទឹកចេញក៏ក្អមត្រូវបានបំពេញ គឺបំពេញដោយខ្យល់ ហេតុនេះពេញឬទទេរគឺអាស្រ័យលើក្អម ​ ធម៌ទាំងឡាយក៏ដូចជាទទេរដែរ ចូរកុំជាប់ឲ្យសោះ ! ។ ធម្មជាតិទាំងអស់ សុទ្ធតែទាក់ទងគ្នាដើម្បីកើត ដើម្បីតាំងនៅ និងដើម្បីរលត់ទៅ ការទាក់ទងគ្នាទៅវិញទៅមកនេះហើយទើបមានៈ នេះគឺជានោះ នោះគឺជានេះ ឃើញរលកទឹកដូចឃើញខ្យល់ ឃើញខ្យល់គឺដូចជាឃើញរលកទឹក បើគ្មានខ្យល់រលកក៏គ្មាន បើនេះគ្មាន នោះក៏គ្មាន ពេញគឺជាគោលការណ៍បញ្ចូលគ្នាទើបពេញបាន ទទេរព្រោះគ្មានតួខ្លួនឯងទោលកើតឡើងដោយអំណាចខ្លួន ។ ខន្ធ៥គឺសុទ្ធតែអាស្រ័យគ្នាទៅវិញទៅមក ហេតុនេះខន្ធ៥ក៏ទទេរឬគ្មានដែរ ទទេរឬគ្មានព្រោះវាកើតរលត់មិនអាចតាំងនៅបាន ពីគ្មានប្រែជាមាន ពីមានប្រែជាគ្មាន ។

948.231 SRY$0.00
Cambodia
Cambodia

Comments