ខំប្រឹងរកណាស់

R
roththa09

ខំប្រឹងរកណាស់ ធ្វើអស់ហើយវិធីណាក៏នៅតែមិនអាចមាន ក្រនៅតែក្រ ពេលខ្លះមិនហ៊ានសម្រាក់ទេ មិនហ៊ានសប្បាយរីករាយភ្លេចតួនាទីទេ ប៉ុន្តែ មានអារម្មថាព្រហ្មលិខិតលំអៀងភាពមានចំពោះជិវិត កាន់តែខំប្រឹង កាន់តែរបូតពីដៃ កាន់តែចង់បាន កាន់តែលិចលង់ជ្រៅ...។


ពេលខ្លះវាពិតមែនព្រហ្មលិខិតពិតជាធ្វើបាបមនុស្សណាស់ យើងតែងតែគិតថា៖

🌱រឿងដែលមនុស្សមិនចង់បាន 

🌱រឿងដែលមនុស្សគិតថាជាច្រកចេញ 

🌱រឿងដែលមនុស្សថានឹងមានឱកាស 

នៅទីបំផុតយើងអាចរំដោះខ្លួនចេញភាពខ្វះខាត បែជាផ្លូវដើរជួបតែរឿងខកបំណង មានល្បិចបោកប្រាស់ ការកុហក់ គេងប្រវ័ញ្ច ក្បត់គ្នាដើម្បីលាភសក្ការ:។


🎯ប្រហែលនេះមិនមែនេះជាចំណុចចុងក្រោយនៃជិវិតទេ ដ៏រាបណាអ្នកនៅមានដង្ហើមដក កំដរថ្ងៃលិចនឹងថ្ងៃរះ យកមេរៀននោះមកកត់ទុក ចំណាំវាទុក ហើយប្រឹងរៀនសង្កេតរបស់ពិត ជាពិសេសមនុស្សពិតដែលអាចទុកចិត្ដ កុំងាយជឿលើទង្វើនរណាម្នាក់ កុំទុកចិត្ដមនុស្សដែលបានល្បីលើបណ្ដាញសង្គម។


❤️ខំប្រឹងឲ្យមានក្បួនខ្នាត ខំប្រឹងដោយប្រាជ្ញា ខំដោយសេចក្ដីល្អ ខំប្រឹងដោយមានគ្រូដឹកនាំ ខំប្រឹងដោយភាពទទួលខុសត្រូវ តែត្រូវចាំថាវាគ្រាន់ជាទ្រឹស្ដីទេ មានតែអ្នកម្នាក់គត់ ដែលអាចបំលែងពីទ្រឹស្ដីនេះទៅអនុវត្ដន៍បាន។

Comments