ឃាត់ខ្លួនបុរសម្នាក់ ក្រោយបង្ខំអនីតិជនឲ្យធ្វើពេស្យាកម្មដើម្បីសងបំណុលគេ

សៀមរាបៈ បុរសម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រូវបានគេចោទប្រកាន់ថាបានបង្ខំក្មេងស្រីជាច្រើននាក់ឱ្យធ្វើពេស្យាចារ ដើម្បីសងបំណុលដែលពួកគេជំពាក់គាត់។
ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្ស បានឃាត់ខ្លួនឈ្មោះ យ៉ប ឌីណា ហៅម៉េង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ អ្នកលក់កាហ្វេ នៅវេលាម៉ោង១៩និង០០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រតិបត្តិការដែលឈានទៅដល់ការចាប់ខ្លួននេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន៣នាក់ រួមមាន ម្តាយជនរងគ្រោះ ភេទស្រី អាយុ៣៧ឆ្នាំ កូនស្រីជនរងគ្រោះអាយុ១៤ឆ្នាំ ក្មេងស្រីអាយុ១៦ឆ្នាំ (គ្មានអាណាព្យាបាល) និងក្មេងស្រីអាយុ១៦ឆ្នាំ។
ហេតុការណ៍ដែលនាំឲ្យមានពាក្យបណ្ដឹងនេះ បានកើតឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន នៅចំណុចហាងកាហ្វេរបស់ជនសង្ស័យ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ជនរងគ្រោះជាអនីតិជនទាំង៣នាក់ បានប្រាប់សមត្ថកិច្ចថា ពួកគេត្រូវបានជនសង្ស័យបញ្ចុះបញ្ចូលឱ្យជួលបន្ទប់របស់គាត់ ដោយមិនបានបង់ប្រាក់ជាមុន។
ជនរងគ្រោះបានអះអាងថា នៅពេលដែលពួកគេទាំងបីនាក់គ្មានលុយសងគាត់ គាត់បានបង្ខំឱ្យរួមភេទជាមួយភ្ញៀវ ដើម្បីយកលុយដែលជំពាក់គាត់។
បើមិនគោរពទេ គាត់គំរាមកាត់ដៃជើង។
នារីរងគ្រោះបញ្ជាក់ថា យាយ យ៉ប ឌីណា ហៅម៉េង បានយកលុយ១០% ដែលនាងទទួលបានសម្រាប់ធ្វើសកម្មភាពផ្លូវភេទជាមួយភ្ញៀវ។
បើភ្ញៀវឲ្យ១០០ដុល្លារ នាងយក ២៥ដុល្លារ ពេលខ្លះ ៥០ដុល្លារ យក១០ដុល្លារ ហើយលុយដែលនៅសល់ពីសកម្មភាពផ្លូវភេទ បានទៅឲ្យជនសង្ស័យ។

ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ការិយាល័យជំនាញបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្តសៀមរាប។

