សញ្ញា២យ៉ាង...

R
roththa09

សញ្ញា២យ៉ាង ព្រមានថាជីវិតរបស់អ្នកកំពុងធ្លាក់ចុះ ពិបាកស្រោចស្រង់ឡើងវិញណាស់

១.គ្មានការរីកចំរើន៖ មនុស្សម្នាក់ៗមិនដូចគ្នាទេ យើងកើតមកមានចំណុចចាប់ផ្តើមខុសគ្នា។ អ្នកខ្លះមានសំណាងបានកើតក្នុងត្រកូលអ្នកមាន ឪពុកម្តាយជាអ្នកមាន រស់នៅបរិបូរណ៍ ចំណែកអ្នកខ្លះទៀតកើតក្នុងគ្រួសារក្រីក្រក៏ត្រូវតស៊ូតាំងពីកុមារភាព។ ប៉ុន្តែទោះជាយ៉ាងណា បើគ្មានស្មារតីរីកចម្រើន មិនថាចំណុចចាប់ផ្តើមល្អប៉ុណ្ណានោះទេ វាមិនអាចជួយមនុស្សម្នាក់ទៅឆ្ងាយបានឡើយ។

ការពិតបានបង្ហាញថា មនុស្សជាច្រើនដែលធ្លាប់មានជីវភាពធូរធារ ទ្រព្យសម្បត្តិ និងភាពប្រណីត បានធ្លាក់ចុះជាបណ្តើរៗ ដោយសារពួកគេបាត់បង់កម្លាំងចិត្តក្នុងការកែលម្អ។ មានយុវជនម្នាក់កើតមកមានសំណាង រស់នៅក្នុងគ្រួសារអ្នកមាន ឪពុកម្តាយជាមន្ត្រីរាជការ គ្រួសារទាំងមូលមិនខ្វះអ្វីទាំងអស់។ កាលនៅក្មេង គាត់ជាមនុស្សសកម្ម ស្វាហាប់ និងពោរពេញដោយភាពរីករាយ។ យ៉ាងណាមិញ ដោយសារតែស្នេហាបរាជ័យ ទើបធ្វើឲ្យគាត់ស្ងប់ស្ងាត់បន្តិចម្តងៗ ដកខ្លួនចេញ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺគាត់គ្មានកម្លាំងចិត្តក្នុងការងារ និង ធុញទ្រាន់ចំពោះការព្យាយាម។ គាត់ស៊ាំនឹងការរស់នៅផ្ទះអាស្រ័យលើឪពុកម្តាយមិនគិតពីពេលវេលាកន្លងទៅឡើយ។

អាក្រក់ជាងនេះទៅទៀត គាត់ជាប់ពាក់ព័ន្ធនឹងអំពើអាក្រក់សង្គមយ៉ាងខ្លាំង។ ឪពុកធ្លាក់ខ្លួនឈឺដោយសារការខកចិត្ត ហើយទ្រព្យសម្បត្តិរបស់គ្រួសារបានបាត់បន្តិចម្តងៗក្នុងរយៈពេលជាច្រើនឆ្នាំ។ អាជីវកម្មមួយដែលត្រូវបានសាងឡើងដោយញើសនិងការខិតខំអស់មួយជីវិតបានដួលរលំទាំងអស់ ដោយសារតែការលាលែងរបស់បុរសម្នាក់។ ជីវិតរបស់យើងមិនដែលស្ថិតនៅក្នុងចលនាឈប់ឈរឡើយ។ បើអ្នកមិនដើរទៅមុខទេ អ្នកនឹងត្រូវគេទុកចោល ធ្លាក់ចុះកាន់តែឆ្ងាយទៅៗ។ ក្នុងសង្គមទំនើបដែលអ្វីៗប្រែប្រួលជារៀងរាល់ថ្ងៃ ការឈរមួយកន្លែងមានន័យថាថយក្រោយ ព្រោះអ្នកដែលខំប្រឹងគឺគេដើរទៅមុខអស់ហើយ។ ដូច្នេះបើអ្នករកឃើញថាខ្លួនឯងដើរយឺត នោះជាសញ្ញាដែលអ្នកត្រូវធ្វើការផ្លាស់ប្តូរជាបន្ទាន់។

២.គ្មានជំនឿលើអនាគត៖ ប្រសិនបើការជាប់គាំងគឺជាអ្វីដែលធ្វើឲ្យយើងដើរទៅមុខ នោះការបាត់បង់ជំនឿនៅថ្ងៃអនាគតគឺជាអ្វីដែលធ្វើឲ្យយើងដើរថយក្រោយ។ ការរស់នៅក្នុងសង្គមដ៏ហត់នឿយនេះ កម្លាំងដ៏អស្ចារ្យបំផុតមួយក្នុងការជួយមនុស្សឱ្យយកឈ្នះលើការលំបាក និងឆ្ពោះទៅមុខគឺជំនឿទៅលើអនាគត។ នៅពេលដែលយើងជឿថាថ្ងៃស្អែកនឹងប្រសើរជាងថ្ងៃនេះ យើងនឹងមានអារម្មណ៍រំភើប មានហេតុផលដើម្បីព្យាយាម មានកម្លាំងចិត្តក្នុងការព្យាយាម និងមានកម្លាំងដើម្បីក្រោកឡើងបន្ទាប់ពីដួលម្តងៗ។

ជំនឿប្រៀបដូចជាពន្លឺដែលបំភ្លឺផ្លូវមនុស្សអោយដើរបានឆ្ងាយ។ មនុស្សដែលមានជំនឿនឹងងាយស្រួលរកផ្លូវរបស់គាត់នៅក្នុងទីងងឹត។ ផ្ទុយទៅវិញ មនុស្សដែលគ្មានជំនឿនឹងមានអារម្មណ៍ថាផ្លូវទាំងអស់ងងឹត ហើយក្តីសង្ឃឹមទាំងអស់នៅឆ្ងាយខ្លាំងណាស់។ ពួកគេងាយធ្លាក់ចូលទៅក្នុងស្ថានភាពអវិជ្ជមាន ទុទិដ្ឋិនិយម ហើយដែលធ្វើឱ្យពួកគេបាត់បង់ឱកាសដ៏មានតម្លៃក្នុងជីវិត។ ឲ្យតែអ្នកហ៊ានធ្វើ និងហ៊ានប្តេជ្ញា មិនយូរមិនឆាប់ អ្នកនឹងជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកតែងតែព្រួយបារម្ភ និងភ័យខ្លាច ហើយមិនចាប់ផ្តើមធ្វើអ្វីនោះទេ អ្នកប្រាកដជាមិនជោគជ័យឡើយ៕

Comments