តោះមករៀនធ្វើម្ហូបផាត់ថៃ 🥗🍲ដែលពេញនិយមនៅថៃទាំងអស់គ្នា🤗
គ្រឿងផ្សំ
-សាច់មាន់ ឬ គ្រឿងសមុទ្រ = 100ក្រាម / -ហ៊ាបី (លាងអោយស្អាត មិនបាច់ត្រាំទឹកទេ)=10ក្រាម / -មីសួរ (តាំងហ៊ុន) ឬ គុយទាវ= 50ក្រាម / -សណ្តែកដីលីង (បំបែក)=20ក្រាម / -ខ្ទឹមក្រហម=10ក្រាម / -ពងទា/ពងមាន់វាយបំបែក / -ស្លឹកគុយឆាយ=25ក្រាម / -សណ្តែកបណ្តុះ =50ក្រាម / -ទឹកម្ទេសបន្តិច / -ស្លឹកខ្ទឹមបន្តិច / -ទឹកប៉េងប៉ោះ / -ខ្ទឹមស ចិញ្រ្ជាំ / -ស្ករស 1ស្លាបកាហ្វេ, ទឹកត្រី1ស្លាបព្រាកាហ្វេ, ម្រេចបន្តិច, ស៊ុបខ្នរ 1/2ស្លាបព្រាកាហ្វេ, ប៊ីចេងបន្តិច(បើអ្នកមិនចូលចិត្តមិនប្រើក៏បាន)
របៀបធ្វើ
យកឆ្នាំងតូចល្មមដាក់ទឹក35ក្រាម ស្ករស20ក្រាម ខ្ទឹមស,ខ្ទឹមក្រហម(ចិញ្រ្ជាំរួចបុក) ម្សៅឆាបន្តិច ទឹកត្រី ទឹកខ្មេះចូល លាយគ្នាអោយសព្វ កូរមួយពុះជាការស្រេច។
របៀបឆា
យកខ្ទះដាក់ប្រេងឆាចូល បន្ទាប់មកដាក់ខ្ទឹមសចូលកូរអោយឆ្ងុយ ហើយដាក់សាច់ ហ៊ាបី ហើយដាក់គ្រឿងទេសចូលឆាពីរ-បីត្រលប់ ដាក់ពងមាន់ចូល ឆាបន្តអោយឆ្អិនបន្តិចដាក់សណ្តែកដីចូល រួចដាក់មីសួរឆាបន្ត រួចដាក់ខ្ទឹមក្រហម ស្លឹកគុយឆាយ សណ្តែកបណ្តុះ ហើយឆាបន្តិចដាក់ស្លឹកខ្ទឹមជាការស្រេច។

