[ទំនេរ ព្រោះមិនដឹងត្រូវធ្វើអ្វី ]

R
roththa09

[ទំនេរ ព្រោះមិនដឹងត្រូវធ្វើអ្វី ]

ការសម្រេចចិត្តជារបស់អ្នក វាសនារបស់អ្នកបែបណា វាស្ថិតនៅលើការគិតរបស់អ្នក !!!


នៅពេលដែលមនុស្សម្នាក់ភ្ញាក់ពីគេងឡើងដោយគ្មានគោលដៅ ប្រាកដណាស់ គាត់នឹង ទៅធ្វើរឿងនេះបន្តិច រឿងនោះបន្តិចទៅតាមតែអារម្មណ៍នឹកឃើញ ម្តងអង្គុយសំកុកមើលទូរស័ព្ទ ម្តងទៅនិយាយដើមគេ ម្តងទៅធ្វើនេះ ម្តងទៅធ្វើនោះ ដល់ពេលញុំាក៏ញុំាហើយគេង គេងហើយក៏ភ្ញាក់ឡើងមិនដឹងធ្វើអ្វី ចេះតែធ្វើឲ្យរវល់ រួចក៏អស់ពេលវេលាក្នុងមួយថ្ងៃដូចគេឯងដែរ តែមិនទទួលបានលទ្ធផលអ្វីទាំងអស់ សម្រាប់ថ្ងៃស្អែក ។


មនុស្សដែលគ្មានបំណងច្បាស់លាស់ក្នុងជីវិត មិនដឹងខ្លួនឯងរស់នៅ ដើម្បីអ្វី ? តែងតែជាប់ក្នុងអន្ទាក់នៃច្រវ៉ាក់ប្រាក់ខែ ព្រោះវង្វេងក្នុងក្តីសុបិនរបស់អ្នកដទៃ ហើយធ្វើការ ដើម្បីតែលុយ ប៉ុន្តែ មិនធ្វើការ ដើម្បីយកបទពិសោធន៍មកអភិវឌ្ឍន៍ខ្លួនឯងឡើយ ។


ប្រសិនបើគេសួរអ្នកថា "ទៅថ្ងៃអនាគត អ្នកចង់ក្លាយជាអ្វី ?" អ្នកឆ្លើយថា "មិនដឹង !" គេសួរអ្នកទៀតថា "អ្នកត្រូវការអ្វី នៅពេលនេះ ?" អ្នកឆ្លើយថា "មិនដឹង !" ។ នៅពេលដែលអ្នកតែងតែឆ្លើយថា មិនដឹងដោយមិនខ្វល់ និង ឆ្លើយតែពាក្យមិនដឹងៗរហូត នេះហើយជាបញ្ហា ដែលធ្វើឲ្យជីវិតអ្នកមិនអាចដើរទៅមុខរួចដូចអ្នកដទៃ ។


មនុស្សដែលដឹងខ្លួនឯងត្រូវការអ្វី ? មានក្តីសុបិនអ្វី ? មានគោលដៅ ត្រូវទៅណា ? មានវិន័យប្រចាំថ្ងៃ ត្រូវធ្វើអ្វីខ្លះ ? មនុស្សប្រភេទនេះ ទើបអាចផ្លាស់ប្តូរវាសនារបស់គេបាន ។


Comments