#រឿងចម្លែកៗដែលពិបាកបកស្រាយពីការរស់នៅរបស់មនុស្សសព្វថ្ងៃ ៖

R
roththa09

#រឿងចម្លែកៗដែលពិបាកបកស្រាយពីការរស់នៅរបស់មនុស្សសព្វថ្ងៃ ៖

-ស្រឡាញ់ផ្កា តែកាច់ផ្កា


-និយាយថាស្រលាញ់គ្នា​ តែធ្វេីឱ្យគ្នាឈឺចាប់


-ស្រឡាញ់សត្វ តែដាក់ខ្នោះ ដាក់ច្រវាក់ ដាក់ទ្រុង


-ទៅហាត់ប្រាណ តែជិះជណ្ដើរយន្ដ


-ជិះម៉ូតូ​ ជិះឡាន ទៅធាក់កង់ ទៅរត់នៅក្នុងក្លឹប


-ស៊ីកប់ៗក្រឡើត​ ដើម្បីយកកម្លាំងទៅសម្រកទម្ងន់


-ម្ចាស់ក្លឹបហាត់ប្រាណដុះក្បាលពោះស្អុយ


-ជុំគ្នាហូបអីដើម្បីបង្កើនភាពស្និទ្ធស្នាល តែមុខឈ្ងោកចុចទូរស័ព្ទ ថតរូបបង្ហោះ​ ហើយឆ្លើយឆ្លងសារមិត្តនៅក្នុងទូរស័ព្ទ


-ញញឹមក្នុងតែរូបថត ខាងក្រៅមុខស្ងួត ពោរពេញដោយភាពស្មុគស្មាញ


-ទៅដល់ឋានព្រះចន្ទរាប់លានម៉ែត្របានងាយជាងទៅលេងផ្ទះបងប្អូន​ ឬអ្នកជិតខាង​


-និយាយថាទៅដើរលេង តែជិះឡាន​ ជិះម៉ូតូ


-ប៉ូលីសឱ្យពាក់មួកការពារក្បាលខ្លួនឯង តែអត់ពាក់មួកខំជិះគេចពីប៉ូលីស គេចបានសប្បាយចិត្ត


-ស្រីៗស្លៀកខ្លី ខំប្រឹងទាញបិទបាំង ខ្លះយកគ្រឿងផ្សេងៗមកបាំងក៏មាន


-ផឹកស្រាច្រើនអស់លុយច្រើនហើយពិបាកខ្លួនច្រើន នៅតែផឹកច្រើន


-អ្នកមានលុយគេមិនសូវបង្ហាញ បង្ហាញតែអ្នកមិនសូវមាន


-អ្នកធ្វើការដើម្បីជាតិមិនសូវបានមាត់ អ្នកពូកែមាត់បែរជាប់ឈ្មោះស្នេហាជាតិ


-អ្នកប្រឹងស៊ីមិនធាត់ អ្នកប្រឹងអត់មិនស្គម


-អ្នករៀនពូកែរកស៊ីឲ្យគេ អ្នករៀនមិនសូវចេះ មិនបានរៀន រកស៊ីខ្លួនឯង


-អ្នកសរសេរសៀវភៅ "វិធីក្លាយជាសេដ្ឋី" នៅតែលក់សៀវភៅ


-អ្នកសរសេរសៀវភៅ "យុទ្ធសាស្រ្តទីផ្សារ" តែលក់សៀវភៅខ្លួនឯងអត់ដាច់


-ចង់ស្អាតមិនថែខ្លួន បែរទៅរៀន​ Edit​ រូប


-យកលុយទិញកូនជ្រូកសន្សំលុយ


-បើកម៉ាស៊ីនត្រជាក់ បើកង្ហារដណ្ដប់ភួយ


-វ៉ៃកូន ប្រដៅប្រាប់កូនថាកុំវ៉ៃគ្នាអត់ល្អទេ


-គេចសាលាចូលច្រៀងដាក់បទ អ្នកម៉ែមានគុណ


-អ្នកទៅទិញអីវ៉ាន់មិនសូវបានទិញ​ ដូចអ្នកជូនគេទៅទិញ


-ហៅលុយអាមេរិចថាលុយដុល្លារ ហៅលុយខ្លួនឯង លុយខ្មែរ មិនហៅលុយរៀល


-៩ម៉ឺនថ្លៃអីវ៉ាន់ ថែម១ម៉ឺនថ្លៃដឹក អត់ទិញ ១០ម៉ឺនដឹកជញ្ជូនអត់គិតលុយ​ ទិញភ្លាម


-ធម្មតា១០ម៉ឺន អត់ទិញ ដាក់២០ម៉ឺនចុះពាក់កណ្ដាល ទិញភ្លែត


-ស្លៀកពាក់ការពារខ្លួន ដល់ខ្លាចហុយដីប្រឡាក់ដោះទុក សុខចិត្តប្រឡាក់ខ្លួន


-កាប់ដើមឈើធ្វើទ្រុងចាប


-យកលុយទិញក្រដាសដុត អុជធូប ស្រូបផ្សែង បួងសួងសូមឲ្យមានសុខភាពល្អ រកស៊ីមានបាន


-ប្រើកុំព្យូទ័រកាន់ទូរស័ព្ទរាប់សិបម៉ោងដើម្បីស្វែងរកវិធីការពារភ្នែក


-លំហែកាយទៅលេងកន្លែងស្អាតៗមិនយកភ្នែកមើល រវល់ថតទេសភាពមើលក្នុងទូរស័ព្ទ


-អ្នកលក់ទូរស័ព្ទ​ Nokia តែប្រើ Samsung​ Apple


-ទិញទូរស័ព្ទ តួ រាង ភ្លឺៗ ស្អាតៗ តែដាក់ស្រោមជិតៗ


-ប្រេីទូរស័ព្ទទំនេីប​ ទិញឡានថ្មី​ នៅផ្ទះវីឡា​ តែជំពាក់ធនាគារជុំទិស


-ក្រដាសបិទជញ្ជាំងសរសេរថា "ហាមបិតក្រដាសផ្សព្វផ្សាយ"


-កន្លែងផ្ញើអីវ៉ាន់សរសេរថា បាក់បែកមិនទទួលខុសត្រូវ


-លើកញ្ចប់បារីសរសេរថា ជក់បារីបណ្ដាលឲ្យខូចសុខភាព


-គ្រូខ្មែរពេលកូនចៅខ្លួនឈឺទៅរកពេទ្យវិទ្យាសាស្រ្ត


-ផឹកគ្រឿងកំប៉ុងផ្អែមៗឲ្យមានកម្លាំងហាត់ប្រាណការពារជម្ងឺ


-ពេលយប់មិនព្រមដេកពេលថ្ងៃអង្គុយស្ងាប


-រដ្ឋខ្មែរសាសនាគោលព្រះពុទ្ធ មាឃបូជា វិសាខបូជាមិនសូវស្គាល់ ស្គាល់Christmas


-សរសេរអក្សរខុស ដល់គេប្រាប់ប្រកែកតបទៀតថា ហ្នឹងភាសានិយាយខុសភាសាសរសេរ


-របស់ត្រូវលក់មិនសូវផ្សាយ ផ្សាយតែរឿងរង្វាន់


-ប្រាប់គេថាក្នុង​ Internet​ ភាគច្រើនជារឿងកុហក គេសួរថាម៉េចបានដឹង ប្រាប់គេថាឃើញក្នុង​ Google​ គេសរសេរអីចឹង


-បង់ថ្លៃសាលារាប់សិបម៉ឺន គ្រាន់តែគ្រូអត់មកបង្រៀនមួយថ្ងៃ អរសឹងតែចេះហោះ

Comments