ពន្លឺនៃក្ដីសង្ឃឹម

R
roththa09
មនុស្សនៅពេលពិបាកចិត្ដ ស្មុគស្មាញចិត្ដ ហត់នឿយ បាត់បង់គោលដៅ បោះបង់ក្ដីសង្ឃឹម លែងជឿជាក់លើខ្លួនឯង ប៉ុន្តែនៅពេលដែលមាន ពន្លឺនៃក្ដីសង្ឃឹមពីមនុស្សដែលយើងស្រលាញ់បានផ្ដល់ឲ្យ បើទោះបីជាគាត់មិនបានជួយអ្វីច្រើនក៏ដោយ ត្រឹមតែសួរនាំសុខទុក្ខក៏អាចឲ្យយើងរីករាយ ហើយបន្លាក្នុងទ្រូងក៏បានធូរស្បើយ។

ប៉ុន្តែ...បើថ្ងៃណាមួយគ្មានអ្នកត្រូវការយើង លែងមានអ្នកផ្ដល់ពន្លឺបន្ថែមទៀត គឺយើងត្រូវបង្កើតដោយខ្លួនឯង ហើយខិតខំថែពន្លឺនៃក្ដីសង្ឃឹម ពន្លឺនៃចិត្ដ កុំឲ្យវាបាត់បង់ម្ដងហើយម្ដងទៀត យ៉ាងហោចណាស់ក៏នៅមានស្រមោលអាចកំដរយើងបាន ដរាបណាយើងមានពន្លឺនៅក្នុងដៃ។

🎯មនុស្សទីមួយគឺជាខ្លួនឯងដែលត្រូវការបំផុត ព្រោះថាគ្មាននរណាម្នាក់នឹងអាចផ្ដល់ (ភ្លើងគប់)សំរាប់បំភ្លឺផ្លូវឲ្យយើងពេញមួយជីវិតទេ ហើយក៏គ្មាននរណាម្នាក់នឹងបង្រៀនពីរបៀបបង្កើតចំហេះរហូតដល់អ្នកចាស់សក់សរផងដែរ។
❤️បើទោះបីជាផ្លូវមួយនោះងងឹតខ្លាំងប៉ុណ្ណា ដរាបណាពន្លឺនៃក្ដីសង្ឃឹមមានត្រឹម១%ក៏ដោយ ដាច់ខាតក៏ត្រូវទៅមុខ ផ្លូវដែលយើងដើរ ផ្លូវដែលត្រូវទៅបើវាងងឹត យើងត្រូវរៀនពីរបៀបបង្កើតបំភ្លឺផ្លូវ ហើយថែរក្សាពន្លឺ ចេះចែករំលែកនៃពន្លឺបើជួបមនុស្សដែលគ្មានពន្លឺ។

Comments