រវាងអ្នកមាន និងអ្នកក្រ

R
roththa09

គម្លាតនៃការគិត៥យ៉ាង រវាងអ្នកមាន និងអ្នកក្រ

មនុស្សក្រីក្រភាគច្រើន ទោះជាពួកគេមានបំណងចង់រកលុយក៏ដោយ ក៏កម្រនឹងគិតយ៉ាងជាក់លាក់ និងស៊ីជម្រៅអំពីវិធីរកលុយដែរ។ បំណងប្រាថ្នា និងមហិច្ឆតារបស់អ្នកមានដើម្បីរកលុយ គឺពួកគេនឹងធ្វើសកម្មភាព និងខិតខំប្រឹងប្រែងដើម្បីស្វែងរកទ្រព្យសម្បត្តិដោយដៃទាំង២។


១.គម្លាតនៃជំនឿរវាងអ្នកមាននិងអ្នកក្រ

ក្នុងក្រសែភ្នែកមនុស្សក្រីក្រជាច្រើន វត្ថុដែលមានទំនុកចិត្តត្រូវខ្ចប់ជាមួយសម្ភារៈដូចជា ផ្ទះប្រណីត រថយន្តទំនើបៗ ទំនិញប្រណីតៗ... ទោះជាយ៉ាងនេះក្តី គេមិនដឹងថា ទំនុកចិត្តកើតចេញពីបេះដូងនោះទេ។

ទំនុកចិត្តរបស់អ្នកមានគឺខុសគ្នា។ ទោះក្រក៏គេជឿលើខ្លួនឯង មិនក្រអឺតក្រទម តែមិនដែលបន្ទាបខ្លួនឡើយ។ ដូចមហាសេដ្ឋី Li Ka-shing ធ្លាប់និយាយថា "ជោគជ័យរបស់ខ្ញុំ តាមពិតគ្មានអ្វីពិសេសទេ ពេលស្ថានភាពល្អ កុំមានសុទិដ្ឋិនិយមពេក ពេលស្ថានភាពមិនល្អ កុំទុទិដ្ឋិនិយមពេក"។

២.គម្លាតនៃការយល់ដឹងរវាងអ្នកមាននិងអ្នកក្រ

មនុស្សក្រីក្រភាគច្រើន ទោះជាពួកគេក៏មានបំណងប្រាថ្នាចង់រកលុយ ប៉ុន្តែកម្រនឹងគិតយ៉ាងជាក់លាក់ និងស៊ីជម្រៅអំពីរបៀបរកលុយណាស់ ពោលគឺពួកគេមិនដឹងពីកម្រិតនៃវិធីសាស្ត្រនោះទេ។ បើគិតដល់ថ្នាក់នេះ គេនឹងរារាំងខ្លួនដោយសារការយល់ឃើញផ្សេង ហើយសម្រេចចិត្តដកខ្លួន។ អ្នកក្រជឿលើជោគវាសនាច្រើនជាងការយល់ឃើញ ហើយគិតថាការធ្វើជាអ្នកមានគឺជាជោគវាសនា ហើយការក្រក៏ជាវាសនាផងដែរ។ ហេតុនេះហើយបានជាអ្នកក្រកាន់តែក្រ។

ផ្ទុយទៅវិញសម្រាប់អ្នកមាន ទោះក្រយ៉ាងណា ហើយទោះបរាជ័យខ្លាំងកម្រិតណា ក៏នៅតែខិតខំធ្វើតាមការស្រមៃ និងចង់បានរបស់ខ្លួនជានិច្ច។ គន្លឹះក្នុងការសម្រេចបំណងប្រាថ្នា និងមហិច្ឆតាក្នុងការរកលុយ គឺពួកគេនឹងធ្វើសកម្មភាព និងខិតខំប្រឹងប្រែងដើម្បីស្វែងរកទ្រព្យសម្បត្តិ។


៣.គម្លាតទំនាក់ទំនងរវាងអ្នកមាននិងអ្នកក្រ

មនុស្សក្រីក្រមិនចូលចិត្តទំនាក់ទំនងជាមួយមនុស្សទេ ឬ ពួកគេគ្រាន់តែចូលចិត្តទំនាក់ទំនងជាមួយមនុស្សដែលខ្លួនស្គាល់រួចមកហើយ ដូចជាសាច់ញាតិ និងមិត្តភក្តិជាដើម។ ពួកគេមិនចូលចិត្ត ឬ សូម្បីតែខ្លាចជួបមនុស្សចម្លែក ជាពិសេសពួកគេមិនចង់ទាក់ទងជាមួយអ្នកមាន។ យូរៗទៅទំនាក់ទំនងរបស់អ្នកក្រនឹងកាន់តែតូចទៅៗ ហើយការគិតរបស់ពួកគេនឹងកាន់តែចង្អៀតទៅៗ។ ទោះបីជាមានឱកាសរកលុយក៏មិនអាចចាប់បានដែរ។

អ្នកមានឱ្យតម្លៃលើការភ្ជាប់ទំនាក់ទំនង ហើយថែមទាំងគិតថាការតភ្ជាប់មានសារៈសំខាន់ជាងសមត្ថភាព ប៉ុន្តែពួកគេឱ្យតម្លៃលើទំនាក់ទំនងកម្រិតខ្ពស់ និងចូលចិត្តទំនាក់ទំនងសង្គមជាមួយមនុស្សដែលសម្បូរជាងខ្លួន ដែលអាចជួយ និងកែលម្អខ្លួនឯងបាន។

 

៤.ចន្លោះពេល

មនុស្សក្រីក្រភាគច្រើន ថ្វីត្បិតតែពួកគេដឹងពីសារៈសំខាន់នៃពេលវេលាក៏ដោយ ប៉ុន្តែនៅក្នុងជីវិតពិត ពេលវេលាគឺគ្មានន័យ និងគ្មានតម្លៃសម្រាប់ពួកគេ។ អ្នកក្រគេឲ្យតម្លៃលុយច្រើន ជាងពេលវេលា។ ពួកគេថែមទាំងមិនដឹងពីរបៀបរៀបចំពេលវេលា ហើយជារឿយៗមិនសូវចេះក្នុងការគ្រប់គ្រងពេលវេលា ដូច្នេះការរកលុយ ឬ ធ្វើការគឺគ្មានប្រសិទ្ធភាពទេ។

អ្នកមានយល់យ៉ាងស៊ីជម្រៅពីពាក្យថា "ពេលវេលាជាមាសប្រាក់"។ ពួកគេមិនត្រឹមតែពូកែរកលុយយ៉ាងមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចរកលុយដោយប្រើពេលវេលារបស់អ្នកដទៃផងដែរ។ ទោះបីជាពេលវេលារបស់ពួកគេហាក់ដូចជារវល់ក៏ដោយ។ អ្នកមានគេមិនរវល់នឹងបញ្ហាជាក់លាក់ទេ តែរវល់គិត រៀន រវល់អាប់ដេតឥតឈប់ឈរ និងស្វែងរកវិធីចំណេញច្រើន។

 

៥.គម្លាតនៃការកម្សាន្តរវាងអ្នកមាន និងអ្នកក្រ

ការកម្សាន្តសម្រាប់ជនក្រីក្រគឺជាអារម្មណ៍ចម្បង។ ជាឧទាហរណ៍ មនុស្សក្រីក្រជាច្រើននៅក្នុងសង្គមសម័យទំនើបចំណាយពេលស្ទើរតែរាល់ថ្ងៃដើម្បីកម្សាន្តជាមួយទូរសព្ទដៃ ជាមួយវីដេអូ ឬ លេងហ្គេម មើលរឿងប្រលោមលោក និងការលេងដែល 'សម្លាប់' ឆន្ទៈក្នុងការរស់នៅក្នុងភាពស្រមើស្រមៃ។

ការកម្សាន្តរបស់អ្នកមានក៏សមហេតុផលណាស់ដែរ ប៉ុន្តែពួកគេយកចិត្តទុកដាក់បន្ថែមទៀតលើការកែលម្អស្ថានភាពផ្លូវចិត្ត និងសុខភាពរាងកាយរបស់ពួកគេ។ លើសពីនេះ សូម្បីតែនៅក្នុងសកម្មភាពកម្សាន្ត ក៏ពួកគេមិនភ្លេចស្វែងរកឱកាសរកលុយដែរ។ ជាឧទាហរណ៍ កីឡាវាយកូនហ្គោល ដែលអ្នកមានតែងតែចូលចិត្ត គឺជាសកម្មភាពកម្សាន្ត៕

Comments