អ្នកជោគជ័យ និងអ្នកមាន....

R
roththa09

អ្នកជោគជ័យ និងអ្នកមាន តែងតែយល់អំពីច្បាប់ក្រពើ! តើច្បាប់ក្រពើជាអ្វី?

អ្នកមាន និងអ្នកជោគជ័យជឿថា ជោគជ័យមិនមែនកើតឡើងដោយសារសំណាងទេ តែយោងទៅតាមច្បាប់ក្រពើ ចំណែកមនុស្សដែលមិនជោគជ័យតែងតែបន្ទោសការខ្វះសំណាង។ តើច្បាប់ក្រពើជាអ្វី?

ក្នុងជីវិត មិនមែនគ្រប់គ្នាដែលព្យាយាមនឹងជោគជ័យនោះទេ។ មនុស្សជាច្រើនបន្ទោសជោគវាសនា ដោយគិតថាវាមកពីពួកគេគ្មានសំណាង។ ប៉ុន្តែអ្នកជោគជ័យភាគច្រើនមិនពឹងលើសំណាងទេ តែពឹងលើការខិតខំ និងការគិតដ៏ពូកែរបស់ពួកគេ។ រឿងមួយក្នុងចំនោមរឿងទាំងនោះគឺច្បាប់របស់ក្រពើ។

#តើច្បាប់ក្រពើជាអ្វី?

នៅក្នុងធម្មជាតិ ពេលបរបាញ់ម្តងៗសត្វក្រពើ មានភាពកាចសាហាវ និងខ្លាំង។ សត្វ ដែលត្រូវបានក្រពើកំណត់ជាគោលដៅគឺស្ទើរតែមិនអាចគេចផុតបានឡើយ។

ប្រសិនបើក្រពើខាំជើង វាជាការល្អបំផុតក្នុងការទទួលយកការកាត់វាចេញ។ ដោយសារក្រពើជាសត្វដែលឆ្លាត បើវាខាំជើងរួច បន្ទាប់មកពួកវានឹងខាំដៃយ៉ាងលឿន ហើយសត្វឈ្មោលកាន់តែតស៊ូ និងកាន់តែខាំ។

ក្នុងស្ថានភាពនេះ បើអ្នកចង់សង្គ្រោះខ្លួនឯង អ្នកមានតែទទួលយកការលះបង់ជើង ដើម្បីសង្គ្រោះជីវិត បើមិនដូច្នេះទេ អ្នកនឹងមិនអាចរក្សាជីវិតរបស់ខ្លួនបានឡើយ។ រីឯអ្នកដែលខំសង្ឃឹមរកវិធីសង្គ្រោះដោយមិនហ៊ានលះបង់ជើងគឺនឹងត្រូវរងគ្រោះថ្នាក់ជាងនេះទៀត ជាពិសេសការខូចខាតកាន់តែខ្លាំង។

ដូច្នេះហើយ ច្បាប់ក្រពើនៅក្នុងជីវិត គឺចង់បង្ហាញថាបើចង់ជោគជ័យ ត្រូវតែដឹងថាពេលណាត្រូវបោះបង់ចោល ចេះវិភាគ កុំរង់ចាំសំណាង ហើយសំខាន់ត្រូវដឹងថាធ្វើយ៉ាងណាទើបអាចរក្សារបស់ដែលមានតម្លៃបាន។ មនុស្សដែលមិនជោគជ័យច្រើនតែរឹងរូសដើម្បីរង់ចាំសំណាងដែលធ្លាក់ពីលើមេឃ។


ច្បាប់ក្រពើរំលឹកអ្នក មនុស្សត្រូវសិក្សាស្រាវជ្រាវ មានចំណេះដឹង មានទិន្នន័យក្នុងការវិភាគឱ្យបានត្រឹមត្រូវ ដើម្បីលះបង់ឱ្យបានត្រឹមត្រូវ មុននឹងអ្វីៗត្រូវលេបចូលដោយគ្រោះថ្នាក់ ។ មនុស្សត្រូវតែរៀនសូត្រ ហ្វឹកហាត់ខ្លួនឯងជានិច្ច ហើយត្រូវមានភាពសកម្មជានិច្ច មិនត្រូវពឹងលើវាសនាឡើយ។ មនុស្សឆ្លាតនិងប៉ិនប្រសប់មិនពឹងលើសំណាងទេ តែពឹងលើការពិត៕

Comments