ប៉ាផ្ដាំកូនថា...

R
roththa09
ប៉ាផ្ដាំកូនថា ប៉ាតែងតែចាកចេញពីគ្រួសារ ព្រឹកឡើងប៉ាទៅធ្វើការ ប៉ាតែងតែធ្វើរឿងដដែលនេះៗ ប៉ាមិនដែលធុញជាមួយការងារ ប៉ាមិនដែលនិយាយថាលំបាកណាស់ចំពោះគ្រួសាររបស់ប៉ាបង្កើតទេ។

ប៉ុន្តែពេលនេះរាងកាយប៉ាបានផ្លាស់ប្ដូរទៅតាមពេលវេលា អ្វីដែលប៉ាមិនភ្លេចនោះគឺបានកំពុងធ្វើតួនាទីនោះដដែល ហើយបានភ្លេចពីខ្លួនគាត់ គាត់ភ្លេចថាជរាពាធបានកំពុងហុំពាត់ ប៉ាតែងតែសម្លឹងមើលទៅចុងក្រោយរបស់គាត់ ជាមួយក្ដីសង្ឃឹមថាកូនៗនឹងមានភាពរីកចម្រើនល្អប្រសើរ តែប៉ាវិញមិនដែលគិតថាថ្ងៃចុងក្រោយរបស់ប៉ាបានល្អទេ។

🎯បុរសវ័យ៦០សិបឆ្នាំម្នាក់មិនដែលបារម្ភទេថាគាត់មានជំងឺអ្វីខ្លះ គាត់មិនដែលត្អូញត្អែ ឬស្រេកឃ្លានចំណីយឆ្ងាញ់ៗទេ រីឯរឿងដែលគាត់បារម្ភបំផុតនោះគឺ តើផ្លូវកូនៗដើរអាចមានលំនឹងទេ? មានគេគៀបសង្គត់ទេ? មានអ្នកណាមើលថែដែរទេ? ចញ្ចឹមខ្លួនរស់ទេ?

❤️ប៉ាជាគំរូបុរស់ម្នាក់គត់ ប៉ាជាវីរះបុរសម្នាក់គត់ ប៉ាក៏ជាគ្រូម្នាក់ដែលបានបង្រៀនពីខ្សែជីវិតពិត ប៉ាក៏ជាអ្នកនិពន្ធដ៏សែនល្អឯកម្នាក់ ប៉ានិពន្ធជីវិតរបស់ប៉ាមិនបានល្អ១%នៃកូនទេ តែប៉ាបាននិពន្ធតាកតែងជិវិតកូនលើសពី១០០%ដែលកូនមិនអាចនិងស្មានដល់។
#កូនស្រលាញ់ពុកម៉ែ

Comments