រឿងដែលអ្នកផ្សេងមិនអាចទ្រាំបាន...

R
roththa09
🌱រឿងដែលអ្នកផ្សេងមិនអាចទ្រាំបាន គឺខ្ញុំត្រូវតែទ្រាំ ហើយធ្វើវាដោយសេចក្ដីជឿជាក់បំផុត។

🌱មិនបោះបង់គោលដៅដ៏ធំមួយជាមួយបញ្ហាតូចៗកំពុងជួបប្រទះ ព្រោះខ្ញុំត្រូវតែធំជាងបញ្ហាកំពុងប្រឈម។

🌱ឈប់ចំណាយពេលវេលាកែប្រែជីវិតអ្នកដទៃ ព្រោះថាអ្នកដទៃមិនអាចរីករាយជាមួយដំបូន្មានទេ តែគេរីករាយជាមួយសមទ្ធិផលរបស់ខ្ញុំបានធ្វើវាសម្រេច។

🌱កាត់មនុស្សអវិជ្ជមាន វង់ស៊ីផឹកគ្មានបានការ ព្រោះថាការសប្បាយមួយនេះកាន់តែច្រើនជាមួយគ្រឿងបំពុលទាំងនេះ គោលដៅក៏លែងដឹងថាមាន បើគ្មានគោលដៅជីវិតកាន់តែវង់ង្វេងច្រកចេញ។

❤️រូបរាងមួយ ពណ៌ន័យជិវិត គ្មាននរណាម្នាក់អាចមកច្នៃ មកផាត់ពណ៌ឲ្យអាក្រក់ឬល្អនោះទេ មានតែអ្នកទេជាអ្នកសន្យាថាខ្លួនឯងដើរបែបណា យករូបនោះថ្លៃថ្នូកម្រិតណា ហើយជីវិតអេម ឬ អន់ស្ថិតក្នុងដៃរបស់អ្នក។

Comments