ប្លែកខ្លាំង! ទឹកបឹងដ៏ធំមួយនៅកម្ពុជា រំលេចពណ៌ដូចទឹកសមុទ្រមានភ្នំព័ទ្ធជុំវិញ ស្អាតបំផុត
ភ្នំខ្លែងពណ៌ស្ថិតក្នុងខេត្តបន្ទាយមានជ័យ បានក្លាយជាទីតាំងមួយដែលកំពុងតែទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះមានទឹកបឹងដ៏ធំមួយមានរំលេចពណ៌ប្រៀបដូចទឹកសមុទ្រដ៏ថ្លាឈ្វេងមើលឆ្លុះដល់បាតដី។https://s33.postimg.cc/aqeh7dt4f/IMG_20180826_080956.pngនៅទីនោះមិនត្រឹមតែមានទឹកបឹងដ៏ធំនោះទេ តែក៏មានទេសភាពហ៊ុមព័ន្ធជុំវិញយ៉ាងស្រស់ស្អាត បានធ្វើឲ្យទីតាំងមួយនេះ មានសម្រស់មិនចាញ់តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសកម្ពុជាឡើយ។ ភ្នំខ្លែងពណ៌នេះស្ថិតនៅចម្ងាយប្រមាណជាង២០គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។https://s33.postimg.cc/3n6lrwsvj/IMG_20180826_081036.pngប្រសិនបើបងប្អូនចង់ទៅទស្សនាកម្សាន្តអាចធ្វើដំណើរតាមក្រោយរង្វង់មូលចក់ពួក កន្លែងចិនកាយថ្ម (ជិះចូលតាមផ្លូវគោកតាសត បត់តាមផ្លូវវិស្វកម្ម ងាយស្រួលធ្វើដំណើរ)។ នៅតាមដងផ្លូវទៅកាន់ទីតាំងខាងលើនេះ បងប្អូននឹងប្លែកភ្នែកជាមួយចម្ការរាប់រយហិកតានៅតាមដងផ្លូវមានទាំងដំណាំដំឡូង ចម្ការកៅស៊ូ ស្វាយចន្ទីជាដើម៕

