ពាក្យពីរឃ្លាដែលគួរអោយយេីងជ្រេីសរេីស*
ត#ខ្ញីកាន់តែចាស់ កាន់តែហិរ #មនុស្សកាន់តែចាស់ កាន់តែជរា ការប្រែប្រួលក៏វិវឌ្ឍន៍ខ្លួនកាន់តែចាស់ជាងមុន លេីលោកនេះគ្មានអ្វីទៀងទាត់ និងឋិតឋេរនោះឡេីយ ។
មេីលតែម៉ូតូទាំងនេះចុះ គេកំពុងតែបង្អួតរាងគ្នា ទៅតាមម៉ូដែលម៉ូតរបស់គេ បេីនិយាយពីសេរីវិញ មិនអន់ចាញ់លេីសគ្នាប៉ុន្មានទេ តែបេីខូចឬចាស់ហេីយ គឺមេីលគ្មានកន្លែងចំនុចណាដែលស្អាតដូចពីមុនឡេីយ ។
របស់តែឈឺ មានស្នាមរបួសហេីយ ព្យាបាលក៏មិនស្អាត គួរជាទីពេញចិត្តដូចដេីមនោះទេ ដូច្នេះហេីយមានរបស់ល្អប្រេីត្រូវចេះថែរក្សា បេីបានជាខូចហេីយត្រូវចេះថ្នម និងប្រុងប្រយ័ត្នការពារកុំអោយខាតបង់ ។
**ពាក្យពីរឃ្លាដែលគួរអោយយេីងជ្រេីសរេីស**
1. បេីពេលវេលាអាចថយក្រោយ តេីយេីងត្រូវគ្នាវិញបានទេ?
2. ត្រូវតែបំភ្លេចរឿងពីអតីតកាលអោយអស់នោះទេីបជីវិតល្អប្រសេីរសំរាប់ពេលបច្ចុប្បន្ន! ។
(បច្ចុប្បន្្នគឺជាសេចក្តីសុខនិងសុភមង្គលដេីម្បីថ្ងៃអនាគត...)
ជម្រេីសបេីសិនជាមានការអធ្សាស្រ័យ និងយល់ដឹងបានច្រេីន មិនជ្រេីសយកតែទាំងពីរ គឺយកល្អ គ្មានការជ្រេីសរេីសឬបែងចែក សំខាន់គឺចង់បានតែភាពល្អប្រសេីរក្នុងជីវិត តែបេីជួបហេីយជៀសមិនផុត គឺជ្រេីសរេីសជម្រេីសមួយហេីយ ។
តួយ៉ាងដូចម៉ូតូគ្មានអ្នកណាចង់អោយខូច តែបេីខូចត្រូវតែជួសជុល កែបានជិះកេីត និងប្រេីប្រាស់តទៅទៀត តែបេីមិនកេីតគឺគេលក់ចោលហេីយ គេមិនទុកនាំតែហត់ និងព្យាបាលជំងឺនោះទេ ។
សរុបមកគឺកុំអត់ប្រយោជន៍ ជាមួយនិងអឌិតឥតបានការ គួរចាប់ស្រវាឱកាសល្អមានតំលៃ គ្មានក្តីសុខណាស្មេីរនិង ការអត់ធន់ និងចេះរស់ដោយចិត្តមេត្តាខន្តី អ្វីៗនិងស្ងប់ ទទួលបានលទ្ធផលជាវិជ្ជមាន ។

