ខ្ចះខ្ចាយពេលវេលាខុសកាលះទេសះ

R
rinanfc
ខ្ចះខ្ចាយពេលវេលាខុសកាលះទេសះដូចជាហាត់ប្រាណចាំបាច់ទាល់តែនៅក្នុងក្លឹប សុីបាយទាល់តែសុីនៅក្នុងហាង ពេលទំនេរដឹកឆ្កែដើរលេងតាមទីសាធារណះល្ងាចឡើងនាំគ្នាលេង យប់ឡើងនាំគ្នាផឹកសុី។![FB_IMG_1535123041270.jpg](https://serey.io/imageupload_data/56015d8a5cea83b52b2c45fd5258ac36769a3bfb)ទងើ្វទាំងនេះវាសមជាទង្វើរបស់អ្នកមានដែលគេមានសេរីភាពហិរញ្ញវត្ថុនិងពេលវេលាគ្រប់គ្រាន់ហើយ វាមិនស័ក្ដិសមសម្រាប់អ្នកក្រ ឬអ្នកមធ្យមឡើយ។អ្នកក្រនិងអ្នកមធ្យមមានបែបផែននៃការហាត់ប្រាណ និងលំហែកាយដោយសន្សំសំចៃពេលនិងថវិកាតែមានប្រសិទ្ធភាពដូចតែអ្នកមានដែរឲ្យតែភាពច្រើនអ្នកក្រនិងអ្នកមធ្យមគេយកការងារជាការកំសាន្ដផងនិងជាការហាត់ប្រាណផង។មនុស្សឆ្លាតតែងចេះកេងយកចំណេញចំពោះគ្រប់ការងារដែលខ្លួនកំពុងធ្វើ គេមិនធ្វើអ្វើដែលនាំឲ្យមានការខាតបង់មិនចំណេញនោះទេ។ ប្រភពដើម អួន សារ៉ាត់

Comments

wondercury
ប្រភពដើម: អួន សារ៉ាត់ ។