កុំភេ្លចអានឲ្យចប់ណា៎!!

R
rinanfc
![FB_IMG_1535615231398.jpg](https://serey.io/imageupload_data/4b3756703a70fc3c0472eb24b3eb2a6dfe1ced68) -- មានយុវជនម្នាក់ មានចរិតឆេវឆាវខ្លាំង។ ឪពុករបស់គាត់បានឲ្យដែកគោលមួយថង់ទៅគាត់ ហើយប្រាប់ថា រៀងរាល់ពេលគាត់ខឹងខ្លាំង ឲ្យយកដែកគោលមួយថង់នោះទៅដំនៅលើរបងឈើខាងក្រោយផ្ទះ។ --- នៅថ្ងៃដំបូង យុវជនរូបនេះបានដំដែកគោលនៅលើរបងអស់ ៥០ដើម ទើបរសាយកំហឹង។ បន្ទាប់មក គាត់យល់ថា ការទប់កំហឹងដូចជាងាយស្រួលជាង ការដំដែកគោល ៥០ដើម។ -- គាត់ធ្វើរបៀបនេះរហូតដល់ថ្ងៃមួយ គាត់ឃុំគ្រងចិត្តបាន លែងឆេវឆាវ។ គាត់បានប្រាប់ឪពុកគាត់អំពីការណ៍នេះ។ ឪពុកគាត់បានប្រាប់គាត់ឲ្យទៅដកដែលគោល ១ដើមសម្រាប់១ថ្ងៃណាដែលគាត់អាចទប់កំហឹងបាន។ -- ច្រើនថ្ងៃកន្លងមក យុវជនអាចដកដែកគោលចេញអស់ពីរបង ហើយទៅជម្រាបឪពុក។ -- ឪពុករបស់យុវជនបានដឹកដៃកូនប្រុស ទៅមើលរបង រួចនិយាយថា៖ .....“កូនធ្វើបានល្អណាស់! ប៉ុន្តែចូរកូនមើលប្រហោងនៅលើរបងទាំងអស់នេះ, របងនេះលែងដូចមុនទៀតហើយ, នៅពេលណាកូននិយាយស្តីទាំងកំហឹង កូនទុកស្នាមដូចជារបងនេះអីចឹង។ កូនអាចយកកាំបិតចាក់មនុស្ស ហើយដកចេញវិញបាន, ប៉ុន្តែទោះកូននិយាយសុំទោសប៉ុន្មានដង ក៏ស្នាមរបួសមិនបាត់ទៅណា។ របួសពាក្យសម្តី ជះឥទ្ធិពលអាក្រក់ដូចគ្នានឹងរបួសរាងកាយដែរ”។

Comments

imrasa
សុខចិត្ត
wondercury
អត្ថបទនេះគឺបានចំលងពីប្រភពមួយ។ ដូច្នះសូមបងជួយបញ្ជាក់ពីប្រភពដើមផង។