ខ្ញុំសន្យាថា ខ្ញុំនឹងស្រលាញ់អូនឯងតែម្នាក់គត់ ខ្ញុំនិងថែរក្សាស្នេហា១នេះរហូត
ផ្ញើជូន អ្នកមានសង្សារ👫💕
មានសង្សារហើយត្រូវថែរក្សាគ្នាឲ្យបានល្អ
ត្រូវចាំទុកថា សង្សារល្អពិបាករកណាស់
ភាគច្រើនមានតែពួកព្រាន បោកប្រាស់ ផ្លាស់មួយចូលមួយ
គិតទៅមើលថាមានមនុស្សប៉ុន្មាននាក់ ដែលហ៊ាននិយាយពេញៗមាត់ថា "ម្នាក់នេះជាសង្សារខ្ញុំ"
បើជួបគេហើយ គួរថែរក្សាគ្នាឲ្យបានល្អទៅ មុននឹងគេបាត់ខ្លួនទៅវិញ
ហើយត្រូវចាំទុកថាបើទោះបីសង្សារ ពូកែប្រច័ណ្ឌ ពូកែខឹង ងង៉ក់ ចូលចិត្តតាម ក្បាលរឹងប៉ុណ្ណា ប៉ុន្តែហេតុផលតែម្យ៉ាងគត់ដែលគេបែបនេះគឺដោយសារ #គេស្រលាញ់អ្នក !!!!👫💕
គ្មានអ្នកណាទៅធ្វើចរិតអីចឹងៗជាមួយអ្នកទេ បើគេមិនស្រលាញ់អ្នក
ហើយត្រូវចាំទុក!!! បើសិនថ្ងៃណាមួយ មានរឿង #ឈ្លោះគ្នា ក៏កុំទៅប្រកែក ឬចង់ឈ្នះគ្នាធ្វើអី គួរដើរចេញសិន កុំរអិលមាត់និយាយថាបែកគ្នាដាច់ខាត គួរនិយាយគ្នាដោយចិត្តត្រជាក់ៗ
ព្រោះបើនៅតែប្រកែកយកឈ្នះរៀងៗខ្លួន ទីបំផុតគឺ #បែកគ្នា ហើយនៅថ្ងៃមួយ... អ្នកនឹងស្ដាយក្រោយខ្លាំង ហើយបើទោះបីអ្នកយំស្ដាយខ្លាំងប៉ុណ្ណា ក៏ទឹកភ្នែកអ្នកមិនអាចទាញស្នេហានោះឲ្យត្រលប់មកវិញដែរ 😭
ហើយម្យ៉ាងទៀត!!!
មានសង្សារហើយ ស្រលាញ់គ្នាហើយ គួរកុំទៅដើររាយមន្តស្នេហ៍ ផ្ដល់ក្ដីស្រលាញ់ ឬក្ដីសង្ឃឹមឲ្យអ្នកដទៃទៀត ឬព្យាយាមរកមនុស្សផ្សេងនិយាយគ្នាលេង ដើម្បីកែអផ្សុក ឬពេលឈ្លោះជាមួយសង្សារ។ បើសិនសង្សារយើងដឹងតាមក្រោយ គិតមើលទៅថាគេខូចចិត្តប៉ុណ្ណា?
ខ្ញុំសន្យាថាស្រលាញ់អ្នកតែម្នាក់គត់!
#ថេកសង្សារមក #ផ្ទះស្នេហ៍!

