របៀបធ្វើមាន់អោយឆ្ងាញ់
មាន់ដុត គល់ស្លឹកគ្រៃ , មាន់ដុតកូកា ជា១ត្រយូងចេក
និងរបៀបធ្វើទឹកត្រីច្រលួកមាន់ដុត
គ្រឿងផ្សំ
_មាន់ស្រែ១ ទំងន់១គីឡូ២ខាំ សូមកុំយកធំពេក ធ្វើហើយលាងទឹកអោយស្អាត
_គល់ស្លឹកគ្រៃ ស្លឹកក្រូច ខ្ទឹមស ខ្ទឹមក្រហម
_ត្រយូងចេក១ , ម្ទេស , ក្រូចឆ្មារ
វិធីធ្វើ:
👉 មាន់លាងទឹកហើយស្អាត ប្រលាកគ្រឿងផ្សំ ម្សៅសុ៑បខ្នរ ,ទឹកសុីអុីវ, ប្រេងខ្យង , ម្រេច , ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច ច្របល់ញុកចូលក្នុងគូទមាន់ ប្រលាក់ទុក១៥នាទីអោយចូលជាតិ
កាត់គល់ស្លឹកគ្រៃ ប្រវែង១ចង្អាម ដាក់ទ្រាប់គូទឆ្នាំង ហើយចាំចាក់ប្រេងឆា ដាក់មាន់ រៀបត្រយូងចេកកាត់ជា៤ដាក់ចំហៀង
ដាក់ភ្លើងល្មម កុំអោយឆាប់ខ្លោច ដាក់រំងាស់ប្រេងវា ១០នាទី បើកមើលម្ដង ឱស្សាហ៌ប្រែវា មើលត្រយូងចេកឆ្អិនលើកលើង ហើយចាំចាក់កូកា រំងាស់វាទាល់ឆ្អិន ឡើងពណ៌
វិធីបុកទឹកត្រី :
ខ្ទឹមស ម្ទេស បុកអោយម៉ត់ ចាំដាក់ ស្ករស៣ស្លាបព្រាបាយ ទឹកត្រី ៤ស្លាបព្រា ទឹកក្ដៅ៤ស្លាបព្រា អំបិល១ចឹប បីចេងតិច ក្រូចឆ្មារ ២ផ្លែ
ខ្ញុំចង់អោយអ្នកដែលមិនទាន់ចេះ សាកល្បងដុតមាន់គល់ស្លឹកគ្រៃជាដំបូងគេ ចាំចេះហើយ ចាំលើកក្រោយបន្តរបៀបដុតដាក់កូកា រឺbeer
មាន់ដុត beer ពេលផ្សំគ្រឿងហើយ ដាក់មាន់ ហើយចាក់beerចូលតែម្ដង ដោយមិនប្រើប្រេងឆា ខុសគ្នាពីមាន់ដុតស្លឺកគ្រៃ បើមានធំត្រូវយកកាំបិតឆូតភ្លៅ និង ទ្រូង ហើយត្រូវរើសយកឆ្នាំងដែលក្រាស ទើបងំល្អ មាន់ឆ្អិនដល់ក្នុង ។
Sakorak Thonn
សុភាព នារី

