តើពាក្យថាមេ និង កូនចៅ មានន័យយ៉ាងណា ?

R
rinanfc
ពាក្យថាមេ គឺជាបុគ្គលមួយរូបដែលជាអ្នកចាប់ផ្តើម នូវគំនិត ចក្ខុវិស័យ សំដៅឆ្ពោះទៅរកគោលដៅណាមួយ ដោយមាន សមាជិកសមាជិការយ៉ាងច្រើនដើរតាម (កូនចៅ) ដោយគោលដៅនោះគឺជាជោគជ័យរបស់សមូហភាព និង សមាជិកសមាជិការរបស់ ក្រុមមួយនោះ ផងដែរ ។![FB_IMG_1537192872148 copy.jpg](https://serey.io/imageupload_data/a31d71bf84422031a85d95d086259bf884e6012c) ឯពាក្យថា កូនចៅវិញ គឺជាក្រុមមនុស្សយ៉ាងច្រើន (មហាជន) ដែលស្មារតី ឆន្ទះ ការតស៊ូព្យាយាម ដើម្បីរុញច្រានគោលដៅក្នុងអង្គភាពនោះ ឲ្យដល់ចំនុចមួយ ដែលជាចក្ខុវិស័យ ទស្សនៈវិស័យដែល មានបំណងប្រាថ្នាបានតាំងទុកមក ។![IMG_0078.JPG](https://serey.io/imageupload_data/ba1a14a36e71838fcbf01ab821e3b62a8187ce07) សរុបមក មេនិង កូនចៅ គឺរួមសុខរួមទុក្ខ ជួយរុញច្រានគោលដៅឲ្យសម្រេចបាន ប្រកបដោយបញ្ញា និងសាមគ្គីភាពដ៏ខ្លាំងក្លាមួយ ។ ![IMG_0593.JPG](https://serey.io/imageupload_data/e2dff8e4660e0c8cee6d1b37deb0822a575ed25c) មេ គឺជាបុគ្គលម្នាក់ដែលមិនអាចទន់ខ្សោយបាន ជាដាច់ខាត ឯកូនចៅវិញ មានឆន្ទៈ ពង្រឹងស្មារតី គាកស្មាជាមួយនឹងមេ ឆ្លងកាត់ ឧបសគ្គៈជាមួយគ្នា។

Comments

wondercury
ការងារគ្រប់យ៉ាងគឺចាំបាច់ណាស់ត្រូវមានសាមគ្គីទើបទទួលផលល្អ មិនស្តាយក្រោយទាំងអស់គ្នា។