Robert Kuok៖ បើបុគ្គលិកថ្មីខ្វះលក្ខណះសម្បតិ្តទាំងបីនេះ​​ នោះ​អ្នកកំពុងរើសមនុស្សខុសហើយ

R
ថ្មីៗនេះ ​ខ្ញុំបានកំពុងតែ​ស្រាវជ្រាវពីរបៀបដែលសហគ្រិនពូកែៗ​ជាច្រើន​រើស​មនុស្សពូកែ​មកធ្វើការ ​នៅក្នុង​នោះ លោក​ Robert Kuok ជាសហគ្រិនទី១​ដែលខ្ញុំប្រម៉ាញ់​គំនិតគាត់។ មហាសេដ្ឋីលេខ១ម៉ាទ្បេសុីរូបនេះពូកែជ្រើសរើសមនុស្សណាស់​​ហើយ​គាត់បានលើកទ្បើងថា ​ពេលអ្នករើសមនុស្សមកធ្វើការ​ បើខ្វះ៣លក្ខណះ​ខាងក្រោមនេះ​ នោះអ្នកកំពុងរើសមនុស្សខុសហើយ។ បុគ្គលិកលក្ខណះទី១​ ដែលបេក្ខជន​ត្រូវមាន​គឺទេពកោសល្យ។​ ទេពកោសល្យ​គឺ​មាន​ច្រើន​បែបណាស់ ​វាអាចជាជំនាញ​​ឬជាគំនិតបង្កើតថ្មី​ ទាក់ទងនឹងជំនាញ​របស់គាត់។​​ទេពកោសល្យ​មិនសំដៅលើសញ្ញាបត្រនោះទេ​ អ្នកខ្លះទោះរៀនបានតិច​ក៏ពួកគាត់​អាច​មានទេពកោសល្យខ្ពស់ដែរ ​ដូចនេះ​លោកមហាសេដ្ឋី​​ Robert បានផ្តាំថា​ អ្នកត្រូវ​ចេះមើលគំនិត​ថ្មី ឬគំនិតច្នៃប្រឌិត​ របស់បេក្ខជន​វិញប្រសើរជាង។ ភាពស្មោះត្រង់ជាបុគ្គលិកលក្ខណះទី២​ ដែលបេក្ខជន​ត្រូវមានអត់មិនបានទ្បើយ។​តាមពិត​ទៅ​លោកមហាសេដ្ឋី​រូបនេះ ​តាមដែលខ្ញុំបានអានសៀវភៅ​ ជីវប្រវត្តិ​គាត់និង​គ្រួសារ​គាត់ ​គឺ​គាត់និង​ម្តាយគាត់​ជាមនុស្សប្រកាន់ ​សីលធម៌និង​ភាពស្មោះត្រង់ បានភ្ជាប់ភ្ជួនណាស់។ លោក​បានលើកទ្បើងថា ​នៅក្នុងការរកសុី​បើខ្វះ​ភាពស្មោះត្រង់ហើយ​អ្វីក៏មិនទៅមុខដែរ។​ គាត់បានផ្តាំថា​ បេក្ខជន​ដែលពូកែ​នឹងជាមនុស្ស​ដែល​មិនក្បត់នឹង​ក្រុមហ៊ុន​ មិនក្បត់នឹង​អតិថិជន ​និង​មិនក្បត់នឹង​ខ្លួនឯងទ្បើយ។​លោកអ្នកគួររៀនមើល​តើ​បេក្ខជន​នោះ​ចូលចិត្ត​យកលេសទេ ​បើយកលេសច្រើន​នោះបេក្ខជន​ខ្វះភាពស្មោះត្រង់​ហើយ។ ចុងក្រោយ ​​បេក្ខជន​ដែលពូកែ ​ត្រូវជាមនុស្សដែលងប់នឹងការងារ។​ បេក្ខជន​ងប់នឹងការងារ​ជាមនុស្សដែលមានថាមពល​ ក្នុងការដោះស្រាយបញ្ហាប្រឈម​នាៗ​ដែលមាននៅក្នុងការងារ។ ថាមពលដែលមាននៅក្នុងខ្លួនមនុស្សពូកែ​នេះ​ចាំបាច់ណាស់ដើម្បី​ឆ្លងការលំបាក​នៅក្នុងការងារ។ ជាសរុបទៅបើអ្នករើសបានមនុស្សដែលមានបីចំណុចខាងលើ​នេះ​ នោះ​អាជីវកម្ម​របស់អ្នកនឹងមានមនុស្សពូកែធ្វើការជាមួយ ​ហើយអ្នកនឹងជោគជ័យក្នុងអាជីវកម្ម​របស់ខ្លួន៕![rich1.jpg](https://serey.io/imageupload_data/c76d2e8a8bf2577adf53affba9869a7378ef3b94) source:https://business-cambodia.com/2018/10/22/robert-kuok-best-recruitment-tips/

Comments

wondercury
អរគុណណាស់ដែលបានបញ្ជាក់ពីប្រភពណាបង។