ស្ត្រីខ្មែរម្នាក់រស់នៅកូរ៉េ តស៊ូចេញបើកក្រមហ៊ុនដឹកទំនិញពីកូរ៉េខាងត្បូងមកខ្មែរ

R
កត្តាភាពក្រីក្របានបង្ខំចិត្តនារីខ្មែរម្នាក់រៀបការជាមួយប្តីកូរ៉េ ក្នុងក្តីរំពឹងថានិងមានជីវភាពធូធារ និងមានសុភមង្គលជាងមុន តែអ្វីៗមិនបានដូចការគិត បែរជាជួបការលំបាកលើសដើមទៅវិញ ព្រោះតែរងសម្ពាធពីសំណាក់គ្រួសារមិនសូវពេញចិត្ត និងត្រូវប្តីធ្វើបាបមិនសូវយកចិត្តទុកដាក់ រវល់ផឹកស៊ីស្ទើរាល់ថ្ងៃ។ តស៊ូបាន៤ឆ្នាំ ក៏បានសម្រេចចិត្តចេញរកស៊ីដោយខ្លួនឯង រហូតក្លាយជាសហគ្រិនជោគជ័យម្នាក់នៅប្រទេសកូរ៉េខាងត្បូងដែលមានក្រុមហ៊ុនដឹកជញ្ចូនទំនិញពីកូរ៉េ និងចិនទៅកម្ពុជា។ ប្អូនស្រីមួន នីតា ស្ថាបនិកក្រុមហ៊ុន Cam Trading បានចុះបញ្ជីស្របច្បាប់នៅប្រទេសកូរ៉េបានថ្លែងប្រាប់ Businsess Cambodia ថា«កាលពីឆ្នាំ២០០៩ ក្នុងវ័យ១៨ឆ្នាំ ខ្លួនបានរៀបការជាមួយប្តីកូរ៉េ តាមរយៈក្រុមហ៊ុនរៀបការប្តីកូរ៉េ ព្រោះតែគ្រួសារមានជីវភាពក្រលំបាកពេក។ ហើយក្នុងក្តីសង្ឃឹមថា និងមានជីវភាពធូធារ មានសុភមង្គល និងបានប្រាក់កាក់ខ្លះផ្ញើរមកក្រុមគ្រួសារនៅស្រុកខ្មែរ តែអ្វីៗគ្រប់យ៉ាងផ្ទុយស្រឡះ»។ «ការរស់នៅជាមួយប្តីកូរ៉េពិតជាពិបាកខ្លាំងណាស់សម្រាប់ខ្ញុំ មិនត្រូវបានឱ្យតម្លៃពីសំណាក់ក្រុមគ្រួសារ និងធ្វើបាបជាដើម ព្រោះយើងក្រីក្រពឹងតែលើគេ។ ចំណែកប្តីវិញមិនសូវយកចិត្តដាក់ ហើយតែផឹកស្រាស្ទើរគ្មានលស់ថ្ងៃទៅហើយ​ ពោលស្រវឹង៧ថ្ងៃក្នុងមួយសប្តាហ៍ឯណោះ»នេះបើតាមការបញ្ជាក់របស់ប្អូនស្រី។ សហគ្រិនស្ត្រីរូបនេះបន្ថែមថា ដោយមិនអាចទ្រាំនូវទុក្ខលំបាក និងការឈឺចាប់ពីសំណាក់ក្រុមគ្រួសារ និងប្តីកូរ៉េ ខ្លួនបានសម្រេចចេញរកស៊ីដោយខ្លួនឯង លែងពឹងពាក់លើគេទៀតហើយ។ ដោយសហការជាមួយបងស្រីបង្កើតបើកភោជណីយដ្ឋានផ្ទាល់ខ្លួន ដោយឱ្យអ្នកផ្ទះនៅស្រុកខ្មែរខ្ចីលុយចេញរកស៊ីតែម្តង។ វាជាការលំបាកណាស់ខ្លួនជាស្ត្រី ហើយនៅវ័យក្មេងតស៊ូរស់នៅជាមួយគ្រួសារកូរ៉េរហូតដល់ទៅ ៤ឆ្នាំ មិនមែនជារឿងងាយស្រួលពេកទេ ហើយវាជាមេរៀនដ៏ល្អសម្រាប់ស្ត្រីខ្មែរមានគម្រោងរៀបការជាមួយប្តីកូរ៉េ ក្នុងការគិតពិចារណា។ ចេញបើកភោជណីយដ្ឋានមានការរីកចម្រើនគួរសមតែជាអកុសលបងស្រីត្រូវបានប៉ូលីសចាប់បញ្ចូនមកខ្មែរវិញ ក៏បង្ខំចិត្តសេងហាងទៅគេតែម្តង ព្រោះគ្មានអ្នកគ្រប់គ្រងផ្ទាល់។ ជាមួយគ្នានេះក៏បានបង្កើតអាជីវកម្មមួយទៀត ជាប្រភេទសេវាកម្មដឹកនជញ្ចូនឆ្លងប្រទេស ពោលដឹកទំនិញពីប្រទេសចិន និងកូរ៉េមកខ្មែរ ហើយឆ្លៀតបង្កើតសេវាកម្មចងការប្រាក់បន្ថែមទៀតផងដែរ។ សហគ្រិនរូបនេះបន្តថា ដោយសារតែខ្លួនមានសមត្ថភាពអាចរកចំណូលបានដោយខ្លួនឯង ទើបលែងសូវមានសម្ពាធខ្លាំងពីសំណាក់ប្តី និងក្រុមគ្រួសារសាច់ញាតិ។ ការចេញរកស៊ីនៅកូរ៉េ មានឱកាសច្រើនបើយើងមានសញ្ញាតិកូរ៉េ តែត្រូវខិតខំប្រឹងប្រែងខ្លាំងណាស់ ទើបទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។ ទាក់ទងការរកស៊ីវិញ ភាពជោគជ័យថ្ងៃនេះកើតចេញពីភាពស្មោះត្រង់ជាមួយអតិថិជន ជាកត្តាចម្បងបំផុត ហើយមិនថាចេញរកស៊ីវិញនោះទេ បើគ្មានភាពស្មោះត្រង់ទេនោះ ពិបាកជោគជ័យណាស់។ ហើយនៅថ្ងៃអនាគត ប្អូនស្រីនឹងពង្រីកអាជីវកម្មដឹកជញ្ចូននេះឱ្យកាន់តែធំជាងមុន ជាពិសេសនិងពង្រីកឃ្លាំងស្រុកទំនិញទាំងនៅកូរ៉េ និងនៅកម្ពុជាផងដែរ។ ទោះបីជាយើងជាស្ត្រី រស់នៅប្រទេសគេក្តី និងជួបបញ្ហាធ្ងន់ខ្លះ ស្រាលខ្លះក្តី តែយើងមិនអាចចុះចាញ់ដោយងាយនោះទេ យើងត្រូវមានភាពរឹងមាំ និងម្ចាស់ការជានិច្ច មិនអាចទន់ខ្សោយបានទេ ព្រោះបើខ្សោយមានអ្នករងគ្រោះច្រើននៅជុំវិញយើង ជាពិសេសគ្រួសារតែម្តង។ ត្រូវតែខិតខំដោះស្រាយ និងព្យាយាមស្វែងរកផ្លូវណាដែលល្អសម្រាប់ខ្លួនឯង។ ជាចុងក្រោយប្អូនស្ត្រីបានបញ្ជាក់ថា បើស្ត្រីខ្មែរយើងការប្តីកូរ៉េ កុំរំពឹងលុយប្តីច្រើន ត្រូវចេះសន្សំទុកខ្លួនឯងសម្រាប់ចេញរកស៊ី ព្រោះនៅកូរ៉េមានឱកាសច្រើនណាស់សម្រាប់អ្នកចង់ចេញរកស៊ី។ ជាពិសេសពេលជួបការលំបាកក្រុមគ្រួសារធ្វើបាប កុំបាកទឹកចិត្ត ហើយទុកកូនចោល ត្រូវខិតខំព្យាយាមដោះស្រាយ និងចេះបង្កើនចំណូលដោយខ្លួនឯង៕ សូមបញ្ជាក់ថាក្រុមហ៊ុនរបស់នីតា មានសេវាកម្មសំខាន់ៗដូចខាងក្រោម៖ -មានទទួលបម្រើសេវាកម្មដឹកជញ្ចូនទំនិញទូទៅ -មានដឹកទំនិញពីកូរ៉េទៅខ្មែរ និងពីខ្មែរទៅកូរ៉េ -មានទទួលសេវាកម្មកម្មង់ទំនិញគ្រប់ប្រភេទពីកូរ៉េទៅខ្មែរ -មានសេវាកម្មផ្គត់ផ្គង់ដៃគូជំនួញ​រវាងខ្មែរ និងកូរ៉េ ហើយអតិថិជននៅតាមបណ្តាខេត្តដឹកនៅដល់បេនឡាន មានសុវត្ថិភាព និងទទួលខុសត្រូវលើការបាក់បែក។![Capture.PNG](https://serey.io/imageupload_data/c91c2e5a145fec7d6d3e41a583f0fdfec767a705) source:https://business-cambodia.com/2018/10/22/businesswomen%E2%80%8B-start-ship-company/

Comments