កម្រងរូបភាពពណ៌ដ៏កម្រនឹងបានឃើញ នៃហ្វូងទាហានរបស់បណ្តាប្រទេសផ្សេងៗអំឡុងសង្គ្រាមលោកលើកទី១
បរទេស៖ វាពិតជាមានភាពក្រៀមក្រំណាស់ពេលដែលបានឃើញកម្រងរូបភាពផ្សេងៗនៃហ្វូងទាហាននៃបណ្តាប្រទេសផ្សេងៗក្នុងអំឡុងសម័យសង្គ្រាមលោក លើកទី១។
កម្រងរូបភាពរបស់ទាហានអង់គ្លេសកំពុងញញឹមដាក់គ្នាដោយក្តីសង្ឃឹមនិងទឹកចិត្តមនសិការស្នេហាជាតិពេលពួកគេស្ថិតនៅលើសមរភូមិ។
គួរបញ្ជាក់ថាពាក្យ Somme មានន័យថាផលចំណេញក្នុងភាសាបារាំង។ សង្គ្រាម Somme ឬ សង្គ្រាមនៃផលចំណេញបានប្រព្រឹត្តឡើងក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី១ ដោយបារាំងនិងអង់គ្លេសបានភ្ជាប់ចំណងសម្ព័ន្ធភាពនឹងគ្នា ដើម្បីប្រយុទ្ធជាមួយនឹងគូបដិបក្ខដ៏ខ្លាំងក្លាគឺអាល្លឺម៉ង់ដែលជាប្រទេសមហាអំណាចមួយដ៏ធំនាសម័យនោះ។
ទ័ពអង់គ្លេសសម័យសង្គ្រាមលោកលើកទី១
ប្រទេសចំនួន៣ដែលបានចូលដៃចូលជើងទៅជួយប្រទេសបារាំងនិងអង់គ្លេសក្នុងអំឡុងពេលនោះដូចជា ឥណ្ឌា អូស្ត្រាលី កាណាដា។ គេឃើញថាទាហានកាណាដានាពេលនោះកំពុងធ្វើសកម្មភាពប្រយុទ្ធលើសមរភូមិ Amiens ក្នុងឆ្នាំ១៩១៨។ ស្របពេលហ្វូងទាហានឥណ្ឌាបានធ្វើការប្រយុទ្ធប្រឆាំងជាមួយនឹងទ័ពអាល្លឺម៉ង់ក្នុងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩១៦ ដែលមានទីតាំងស្ថិតនៅភូមិភាគខាងកើតនៃប្រទេសអាល្លឺម៉ង់។ គ្រានោះទាហានឥណ្ឌាបានស្លាប់អស់ប្រមាណ ៦២ ០០០នាក់ និង ៦៧០០០នាក់ផ្សេងទៀតបានរងរបួស។
សរុបទាហានឥណ្ឌាប្រមាណ ៧៤,១៨៧ នាក់បានស្លាប់ក្នុងចំណោមទាហានសរុប១លាននាក់ដែលបានចូលរួមបម្រើវិស័យយោធាឥណ្ឌានាពេលនោះ។
ទ័ពទាហានរបស់ឥណ្ឌានាសម័យនោះ
រម្លឹកពីព្រឹត្តិការណ៍នៃសង្គ្រាមនាពេលនោះគេឃើញទាហានមកពីបណ្ដាប្រទេសផ្សេងៗប្រមាណ ៧០លាននាក់ដែលបានចូលរួមក្នុងការការពារបូរណភាពទឹកដីរបស់ពួកគេ។ ហើយបើតាមការប៉ាន់ប្រមាណចំនួនអ្នកស្លាប់នាពេលនោះគឺ ប្រហែល ៩លាននាក់ដែលបូកបញ្ចូលទាំងជនស៊ីវិលនិងទាហាន ក្រោយពេលសង្គ្រាមត្រូវបានបញ្ចប់។
ក្បួនទ័ពសម័យសង្គ្រាមលោកលើកទី១
លើសពីនេះទៅទៀតរូបថតនៃហ្វូងទាហានក្នុងបណ្តាប្រទេសផ្សេងៗទាំងអស់ត្រូវបានយកមកផ្លាស់ប្តូរពីលក្ខណៈខ្មៅសទៅជារូបដែលមានពណ៌ស្រស់បំព្រងវិញដោយលោក Royston Leonard។ លោកបាននិយាយថា “មនុស្សគ្រប់រូបត្រូវតែចងចាំពីការពលីរបស់មនុស្សជំនាន់មុនមកពីបណ្ដាប្រទេសផ្សេងៗ ហើយយើងបានបាត់បង់ពួកគេទាំងអស់នោះហើយ។ យើងត្រូវចាំនិងមិនឲ្យសង្គ្រាមប្រភេទនេះកើតឡើងម្តងទៀតឡើយ”៕
ខាងក្រោមនេះជាកម្រងរូបភាពផ្សេងៗដែលមានក្នុងសម័យសង្គ្រាមលោកលើកទី១៖
ទាហានបារាំងម្នាក់ដែលកំពុងនៅក្នុងសមរភូមិ
កងទ័ពអាកាសរបស់បារាំងក្នុងឆ្នាំ១៩១៨
ទាហានជើងទឹករបស់អង់គ្លេសក្នុងឆ្នាំ១៩១៥
ទាហានសេះរបស់ឥណ្ឌានាសម័យសង្គ្រាមលោក
ទាហានអៀរឡង់កំពុងតែដេកក្នុងអំឡុងពេលច្បាំង
កងទ័ពជើងទឹករបស់ប្រទេសអាឡឺម៉ង់
ទាហានកាណាដាដែលកំពុងច្បាំងក្នុងសង្គ្រាមAmiens
ទាហានឥណ្ឌាដែលកំពុងធ្វើដំណើរទៅទន្លេ Somme
រូបភាពនៃទាហានអូស្ត្រាលីនិងនូវែលសេឡង់
កងទ័ពអង់គ្លេសដែលកំពុងតែសមប្រយុទ្ធ
ទាហានកាណាដាដែលកំពុងសម្រាក
ទាហានឥណ្ឌាដែលកំពុងធ្វើសកម្មភាពប្រយុទ្ធ
ទាហានរុស្ស៊ីដែលកំពុងច្បាំងក្នុងសមរភូមិ
សកម្មភាពប្រយុទ្ធរបស់ទាហានបារាំងក្នុងឆ្នាំ១៩១៥
រូបថតទាហាន២នាក់ក្នុងផ្ទះកសិដ្ឋាន
រូបភាពទាហានដែលឈរថតម្នាក់ឯង
រូបភាពរបស់ទាហាននៅក្នុងបន្ទាយ
souce:https://www.khmerload.com/news/89833

