ខួបអាពាហ៍ពិពាហ៍២៥ឆ្នាំរបស់អតីតតារាចម្រៀងក្រុមតន្ត្រីសុិនសុីសាមុត
កាលពីថ្ងៃទី១៩ខែឧសភាកន្លងមកនេះ លោកស្រីសក់សារីនិងស្វាមីបានប្រារព្ធពិធីខួបអាពាហ៍ពិពាហ៍២៥ឆ្នាំ។
កម្មវិធីដ៏មហោឡារិកនេះត្រូវបានប្រព្រិត្តិទៅនៅឯប្រទេសអាល្លឺម៉ង់។
លោកស្រីធ្លាប់ជាអតីតតារាចម្រៀងប្រចាំក្រុមតន្ត្រីសុិនសុីសាមុតជំនាន់មុនក្នុងអំឡុងឆ្នាំ១៩៩០។
ក្រុមតន្ត្រីមួយនេះមានដើមកំណើតកើតនៅក្នុងប្រទេសហូឡង់ព្រមទាំងមានឈ្មោះបោះសម្លេងនៅបណ្តាប្រទេសជាច្រើន
ក្នុងទ្វីបអឺរ៉ុប។
គាត់បានលាលែងពីក្រុមជិត២០ឆ្នាំមកហើយដោយសារភាពរវល់ផ្ទាល់ខ្លួន។
ប៉ុន្តែលោកស្រីនូវតែបន្តការងាសិល្បៈជួយដល់សមាគមតាមកម្មវិធីនាៗក្នុងប្រទេសអាល្លឺម៉ង់។
គួរឱ្យកោតសរសើរណាស់ដែលគាត់នូវតែមានសម្រស់ស្រស់ស្អាតនិងទឹកដមសម្លេងពិរោះដដែល។
២៥ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស នាងខ្ញុំព្រមទាំងស្វាមីក៏សូមជូនពរដល់អ្នកទាំងពីរឱ្យជួបប្រទះតែសុភមង្គលវិបុលសុខក្នុង
ជីវិតអាពាហ៍ពិពាហ៍ជាយូអង្វែងតរៀងទៅ៕


