កំណាព្យ : អនិច្ចាដួងចិត្ត!

ចិត្តអើយអ្នកតែងរវើរវាយ ត្រាច់ចររាយមាយជួនគ្មានព្រំដែន។
អណ្ដែតដូចក្បូនសណ្ដូនតាមទឹក ពេលខ្លះភ្លាំងភ្លឹកវង្វេងស្មារតី។
ប្រៀបដូចជាផ្សែងរសាត់តាមខ្យល់ វីវក់វិលវល់ពាសពេញមេឃា។
ប៉ះអារម្មណ៍ល្អត្រេកអរចិន្តា ជួនត្រូវសោកាអិច្ចាស្ងួនថ្លៃ។
ឱដួងចិត្តអើយអ្នកកម្សត់ណាស់ ព្រោះខ្វះសតិថ្លៃជួយថ្នមថែ។
ធម្មជាតិចិត្តឯងពិបាករក្សា តែទោះយ៉ាងណាប្ដេជ្ញាឱ្យបាន។
ភាវនាចម្រើនសតិរឿយៗ មិនបានព្រងើយជួបត្រើយសុខស្ងប់៕
និពន្ធដោយ
reacheany.art

